Introduction
Supply Chain & Automation
ដេប៉ាតឺម៉ង់គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស្វកម្មស្វ័យប្រវត្តិកម្ម ជាដេប៉ាតឺម៉ង់ថ្មីនៃមហាវិទ្យល័យវិស្វកម្ម (Honor Program)។ និស្សិតក្នុងដេប៉ាតឺម៉ង់នេះអាចរៀន២ឆ្នាំនៅ RUPP និង២ឆ្នាំទៀតទៅរៀននៅសាកលវិទ្យាល័យធម្មសាធប្រទេសថៃ។ ដេប៉ាតឺម៉ង់នេះនឹងបង្រៀនសិស្សពី (1) ការគ្រប់គ្រងអាជីវកម្ម (2) ការគ្រប់គ្រងប្រព័ន្ធឡូជីស្ទីក និងខ្សែសង្វាក់ផ្គត់ផ្គង់ និង (3) វិស្វកម្មស្វ័យប្រវត្តិកម្ម។
ចក្ខុវិស័យ
ដើម្បីក្លាជាកម្មវិធីអន្តរជាតិឈានមុខគេក្នុងការបង្រៀន (1) ការគ្រប់គ្រងអាជីវកម្ម
(2) ការគ្រប់គ្រងប្រព័ន្ធឡូជីស្ទីក និងខ្សែសង្វាក់ផ្គត់ផ្គង់
និង (3) វិស្វកម្មស្វ័យប្រវត្តិកម្មupply Chain & Automation
កម្មវិធីបរិញ្ញាបត្រ (In't Program)

ដេប៉ាតឺម៉ង់គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស្វកម្មស្វ័យប្រវត្តិកម្មបានបង្កើត កម្មវិធីបរិញ្ញាបត្រ 2+2 ដែលជាកម្មវិធីសិក្សាអន្ដរជាតិដែលតម្រូវឲ្យនិស្សិតសិក្សាឆ្នាំទី1 និង ទី2 នៅ RUPP។ នៅឆ្នាំទី3 និង ទី4 និស្សិតអាចទៅបន្ដការសិក្សានៅ សាកលវិទ្យាល័យ ធម្មសាធ (Thammasat University) ប្រទេសថៃ។ និស្សិតដែលផ្ទេរទៅរៀននៅ SIIT នៅឆ្នាំទី3 និងទី4 នឹងទទួលបានបរិញ្ញាបត្រពី Thammasat University នៃព្រះរាជាណាចក្រថៃ។
កិច្ចសហការក្រៅប្រទេស

ដេប៉ាតីម៉ង់បានចុះ MOU ក្នុងកិច្ចសហប្រតិបត្តិការណ៍ដោះដូរនិស្សិតជាមួយ Sirindhorn International Institute of Technology (SII), Thammasat University នៃព្រះរាជាណាចក្រថៃ។ លើសពីនេះដេប៉ាតឺម៉ង់ក៏បានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ពីសាលា Singapore Polytechnic (SP) នៃប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍកម្មវិធីសិក្សាឲ្យត្រូវតាមបទដ្ឋាន CDIO (Conceive, Design, Implement, Operate) ដែលបង្កើតឡើងដោយសាលា MIT
កិច្ចសហការជាមួយឯកជន

ដេប៉ាតឺម៉ង់បានសហការជាមួយ ក្រុមហ៊ុន Dynamic Engineering Steels (DES) ក្នុងការ
(1) ផ្តល់កន្លែង និងសម្ភារៈផ្សេងៗដើម្បីផលិតផលិតផលគម្រូ, (2) ផ្តល់កន្លែងសម្រាប់ធ្វើការស្រាវជ្រាវ,
(3) ផ្តល់ឲកាសហាត់ការងារ (Intern) ដើម្បីធ្វើការជាមួយវិស្វករអាជីវ,
និង (4) ផ្តល់ការងារសម្រាប់និស្សិតដែលចុះហាត់ការងារ។
Contact Details
Address
N/A
Phone
N/A
N/A