Bachelor of Arts in Social Work

Curriculum

លទ្ធផលរំពឹងទុក · Programme learning outcomes

លទ្ធផលរំពឹងទុកនៃការសិក្សា (PLO)

The nine Programme Learning Outcomes of the Bachelor of Arts in Social Work

 

លទ្ធផលរំពឹងទុកទាំង៩ខាងក្រោមនេះ គឺជាសមត្ថភាពដែលនិស្សិតត្រូវសម្រេចបាន នៅពេលបញ្ចប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យា។ មុខវិជ្ជានីមួយៗនៅក្នុងកម្មវិធីសិក្សា ត្រូវបានរៀបចំឡើងដើម្បីរួមចំណែកដល់លទ្ធផលទាំងនេះ។

The nine outcomes below are the competencies students are expected to achieve by the end of the Bachelor of Arts in Social Work. Every course in the curriculum is designed to contribute to them.

PLO
1

កំណត់ខ្លួនឯងថាជាអ្នកសង្គមកិច្ចប្រកបដោយវិជ្ជាជីវៈ និងប្រព្រឹត្តខ្លួនឱ្យបានសមស្រប

Identify as a professional social worker and conduct oneself accordingly

PLO
2

អនុវត្តទៅតាមគោលការណ៍ក្រមសីលធម៌សង្គមកិច្ច ក្នុងការដឹកនាំនូវការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ

Apply social work ethical principles to guide professional practice

PLO
3

អនុវត្តការគិតប្រកបដោយការត្រិះរិះពិចារណាទៅលើការអនុវត្តការងារសង្គមកិច្ច

Apply critical thinking to practice

PLO
4

ប្រើប្រាស់ការស្រាវជ្រាវដែលផ្អែកលើភស្តុតាង ដើម្បីណែនាំដល់ការអនុវត្ត

Use evidence-based research to inform practice

PLO
5

ផ្តល់ឲ្យមានការចូលរួមចំណែកពីមនុស្សដែលមានលក្ខណៈចម្រុះភាព និងផ្សេងៗគ្នានៅក្នុងការអនុវត្តការងារ

Engage diversity and difference in practice

PLO
6

ជំរុញ និងលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម សេដ្ឋកិច្ច និងបរិស្ថាន

Advance human rights and social, economic and environmental justice

PLO
7

អនុវត្តចំណេះដឹងទាក់ទងនឹងអាកប្បកិរិយាមនុស្ស និងមជ្ឈដ្ឋានសង្គម

Apply knowledge of human behaviour and the social environment

PLO
8

ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ដើម្បីជម្រុញលើកកម្ពស់សុខុមាលភាពសង្គម សេដ្ឋកិច្ច និងដើម្បីផ្តល់សេវាសង្គមកិច្ចប្រកបដោយប្រសិទ្ធភាព

Engage in policy practice to advance social and economic well-being and to deliver effective social work services

PLO
9

ចូលរួមចំណែក ប៉ាន់ប្រមាណ អន្តរាគមន៍ និងវាយតម្លៃ ជាមួយបុគ្គល គ្រួសារ ក្រុម អង្គការ និងសហគមន៍នានា

Engage, assess, intervene and evaluate with individuals, families, groups, organisations and communities

មុខវិជ្ជាសិក្សា · Course structure

កម្មវិធីសិក្សា

Courses by year and semester

 

ឆ្នាំទី១ Year 1

ឆមាសទី១ Semester Iឆមាសទី២ Semester II

ភាសាអង់គ្លេស
English

កុំព្យូទ័រ
Computer

ប្រជាសាស្ដ្រ
Demography

សេចក្ដីផ្ដើមទស្សនវិជ្ជា
Introduction to Philosophy

មូលដ្ឋានគ្រឹះនៃសង្គមវិទ្យា
Fundamentals of Sociology

មូលដ្ឋានគ្រឹះនៃសង្គមកិច្ចវិទ្យា ១
Social Work Foundation I

ភាសាអង់គ្លេស
English

អរិយធម៌ខ្មែរ
Khmer Civilization

ប្រវត្តិសាស្ត្រកម្ពុជា
Cambodian History

ស្ថិតិ
Statistics

ចិត្តវិទ្យាទូទៅ
General Psychology

មូលដ្ឋានគ្រឹះនៃសង្គមកិច្ចវិទ្យា ២
Social Work Foundation II

ឆ្នាំទី២ Year 2

ឆមាសទី១ Semester Iឆមាសទី២ Semester II

ភាសាអង់គ្លេស
English

ការអនុវត្តលក្ខណៈអន្តរបុគ្គល ១
Interpersonal Practice I

ការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ១
Community Empowerment Practice I

មូលហេតុ និងផលប៉ះពាល់នៃភាពក្រីក្រ
Causes & Consequences of Poverty

ចិត្តវិទ្យាអភិវឌ្ឍន៍
Developmental Psychology

សេចក្ដីផ្ដើមការចុះកម្មសិក្សា ១
Introduction to Professional Practice I

ភាសាអង់គ្លេស
English

ការអនុវត្តលក្ខណៈអន្តរបុគ្គល ២
Interpersonal Practice II

ការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ២
Community Empowerment Practice II

អភិបាលកិច្ច
Governance

សេចក្ដីផ្ដើមការអភិវឌ្ឍអង្គការ/ស្ថាប័ន
Introduction to Organizational Development

សេចក្ដីផ្ដើមការចុះកម្មសិក្សា ២
Introduction to Professional Practice II

ឆ្នាំទី៣ Year 3

ឆមាសទី១ Semester Iឆមាសទី២ Semester II

ភាសាអង់គ្លេស
English

ការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ៣
Community Empowerment Practice III

ការអនុវត្តលក្ខណៈអន្តរបុគ្គល ៣
Interpersonal Practice III

សេចក្ដីផ្ដើមសុខភាពផ្លូវចិត្ត
Introduction to Mental Health

ការចុះកម្មសិក្សា ១
Practicum I

ភាសាអង់គ្លេស
English

សេចក្ដីផ្ដើមនៃការស្រាវជ្រាវសង្គមកិច្ច
Introduction to Social Work Research

ការងារក្រុម៖ ក្រុមបំពេញភារកិច្ច និងក្រុមព្យាបាល
Group Work: Task and Treatment Group

ការគាំទ្រដល់ជនរស់រានមានជីវិតពីហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ត
Working with Trauma

ការចុះកម្មសិក្សា ២
Practicum II

ឆ្នាំទី៤ Year 4

ឆមាសទី១ Semester Iឆមាសទី២ Semester II

គម្រោងបញ្ចប់ការសិក្សា ១
Senior Project I

ការអនុវត្តកម្រិតខ្ពស់ ១ (ករណីសិក្សាកម្រិតមីក្រូ)
Advanced Practice I (Micro Case Study)

ការអនុវត្តកម្រិតខ្ពស់ ២ (ការកសាងគ្រួសាររឹងម៉ាំ)
Advanced Practice II (Building Strong Families)

ការអនុវត្តកម្រិតខ្ពស់ ៣ (ការពិនិត្យតាមដាន និងវាយតម្លៃ)
Advanced Practice III (Monitoring and Evaluation)

ការអនុវត្តកម្រិតខ្ពស់ ៤ (ករណីសិក្សាកម្រិតម៉ាក្រូ)
Advanced Practice IV (Macro Case Study)

គម្រោងបញ្ចប់ការសិក្សា ២
Senior Project II

ការអនុវត្តកម្រិតខ្ពស់ ៥ (កិច្ចគាំទ្រត្រួតពិនិត្យការងារ)
Advanced Practice V (Supervision)

ការចុះកម្មសិក្សា ៣
Practicum III

ការចុះកម្មសិក្សា៖ និស្សិតចាប់ផ្ដើមចុះកម្មសិក្សាតាំងពីឆ្នាំទី២។ នៅឆ្នាំទី៣ និស្សិតចុះកម្មសិក្សា ២ថ្ងៃក្នុងមួយសប្ដាហ៍ ក្នុងរយៈពេល ២៥សប្ដាហ៍ សរុបយ៉ាងតិច ៣៥០ម៉ោង។ នៅឆ្នាំទី៤ និស្សិតចុះកម្មសិក្សាពេញម៉ោង ៥ថ្ងៃក្នុងមួយសប្ដាហ៍ ក្នុងរយៈពេល ១៣សប្ដាហ៍ សរុប ៤៥០ម៉ោង។

Field learning: placement begins in Year 2. In Year 3 students spend two days a week over 25 weeks, at least 350 hours. In Year 4 they complete a full-time block placement of five days a week over 13 weeks, 450 hours.

Year 1

បរិញ្ញាបត្រសង្គមកិច្ចវិទ្យា · Bachelor of Arts in Social Work

ឆ្នាំទី១

Year 1

 

ឆ្នាំទី១ គឺជាឆ្នាំមូលដ្ឋានគ្រឹះ។ និស្សិតរៀនមុខវិជ្ជាមូលដ្ឋានរួមជាមួយនិស្សិតមកពីដេប៉ាតឺម៉ង់ផ្សេងៗទៀត ព្រមទាំងចាប់ផ្ដើមមុខវិជ្ជាឯកទេសសង្គមកិច្ចវិទ្យា គឺមូលដ្ឋានគ្រឹះនៃសង្គមកិច្ចវិទ្យា ១ និង ២ ដែលបង្រៀនដោយដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យាផ្ទាល់។

Year 1 is a foundation year. Students take general subjects alongside students from other departments, and begin the social work specialisation itself with Social Work Foundation I and II, taught by the Department of Social Work.

ឆមាសទី១ Semester I

មូលដ្ឋានគ្រឹះនៃសង្គមកិច្ចវិទ្យា ១

Social Work Foundation I

ហួ ឆៃឡេង (HOUR Chhaileng)
គ្រូបង្រៀន · Lecturer

វគ្គសិក្សាទាំងពីរដែលមានលក្ខណៈជាបន្តបន្ទាប់នេះ នឹងជួយណែនាំឱ្យនិស្សិតយល់នូវប្រវត្តិ និងក្រមសីលធម៌ជាមូលដ្ឋាននៃវិជ្ជាជីវៈសង្គមកិច្ច។ និស្សិតនឹងអភិវឌ្ឍការយល់ដឹងអំពីគោលការណ៍នៃសង្គមកិច្ច និងទស្សនទានយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការងារសង្គមកិច្ច។ និស្សិតនឹងទទួលបានការណែនាំទាក់ទងទៅនឹង ១) ទិដ្ឋភាពសំខាន់ៗពីប្រវត្តិនៃការងារសង្គមកិច្ច ២) បញ្ញត្តិសំខាន់ៗ និងគ្រោងការណ៍ទ្រឹស្តីដោយផ្អែកលើគុណតម្លៃ និងគោលការណ៍នៃយុត្តិធម៌សង្គម និង ៣) ស្វែងរកផ្នែកផ្សេងៗ និងខុសៗគ្នានៅក្នុងការប្រតិបត្តិវិជ្ជាជីវៈនេះ។

These two sequential courses introduce students to the historical and ethical foundations of the social work profession. Students develop an understanding of the principles of social work and the social justice perspective that underlies its foundation. Instruction covers: 1) crucial aspects of the profession’s history; 2) key concepts and theoretical frameworks based on social justice values and principles; and 3) exploration of the different sectors and spheres in which the profession operates.

មុខវិជ្ជាផ្សេងទៀតក្នុងឆមាសនេះ · Other courses this semester

ភាសាអង់គ្លេស
English
មុខវិជ្ជាមូលដ្ឋាន
Foundation subject
កុំព្យូទ័រ
Computer
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ប្រជាសាស្ដ្រ
Demography
មុខវិជ្ជាមូលដ្ឋាន
Foundation subject
សេចក្ដីផ្ដើមទស្សនវិជ្ជា
Introduction to Philosophy
មុខវិជ្ជាមូលដ្ឋាន
Foundation subject
មូលដ្ឋានគ្រឹះនៃសង្គមវិទ្យា
Fundamentals of Sociology
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ឆមាសទី២ Semester II

មូលដ្ឋានគ្រឹះនៃសង្គមកិច្ចវិទ្យា ២

Social Work Foundation II

ហួ ឆៃឡេង (HOUR Chhaileng)
គ្រូបង្រៀន · Lecturer

វគ្គសិក្សាទាំងពីរដែលមានលក្ខណៈជាបន្តបន្ទាប់នេះ នឹងជួយណែនាំឱ្យនិស្សិតយល់នូវប្រវត្តិ និងក្រមសីលធម៌ជាមូលដ្ឋាននៃវិជ្ជាជីវៈសង្គមកិច្ច។ និស្សិតនឹងអភិវឌ្ឍការយល់ដឹងអំពីគោលការណ៍នៃសង្គមកិច្ច និងទស្សនទានយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការងារសង្គមកិច្ច។ និស្សិតនឹងទទួលបានការណែនាំទាក់ទងទៅនឹង ១) ទិដ្ឋភាពសំខាន់ៗពីប្រវត្តិនៃការងារសង្គមកិច្ច ២) បញ្ញត្តិសំខាន់ៗ និងគ្រោងការណ៍ទ្រឹស្តីដោយផ្អែកលើគុណតម្លៃ និងគោលការណ៍នៃយុត្តិធម៌សង្គម និង ៣) ស្វែងរកផ្នែកផ្សេងៗ និងខុសៗគ្នានៅក្នុងការប្រតិបត្តិវិជ្ជាជីវៈនេះ។

These two sequential courses introduce students to the historical and ethical foundations of the social work profession. Students develop an understanding of the principles of social work and the social justice perspective that underlies its foundation. Instruction covers: 1) crucial aspects of the profession’s history; 2) key concepts and theoretical frameworks based on social justice values and principles; and 3) exploration of the different sectors and spheres in which the profession operates.

មុខវិជ្ជាផ្សេងទៀតក្នុងឆមាសនេះ · Other courses this semester

ភាសាអង់គ្លេស
English
មុខវិជ្ជាមូលដ្ឋាន
Foundation subject
អរិយធម៌ខ្មែរ
Khmer Civilization
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ប្រវត្តិសាស្ត្រកម្ពុជា
Cambodian History
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ស្ថិតិ
Statistics
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ចិត្តវិទ្យាទូទៅ
General Psychology
មុខវិជ្ជាមូលដ្ឋាន
Foundation subject

Year 2

បរិញ្ញាបត្រសង្គមកិច្ចវិទ្យា · Bachelor of Arts in Social Work

ឆ្នាំទី២

Year 2

 

ឆ្នាំទី២ ជាពេលដែលនិស្សិតចាប់ផ្ដើមតម្រង់ទិសចូលក្នុងជំនាញសង្គមកិច្ចវិទ្យាដោយផ្ទាល់។ និស្សិតរៀនមុខវិជ្ជាអនុវត្តជាមូលដ្ឋាន ទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ ហើយចាប់ផ្ដើមចុះកម្មសិក្សាជាលើកដំបូង ១ថ្ងៃក្នុងមួយសប្ដាហ៍។

Year 2 is where students turn towards the social work profession itself. They study foundational practice courses at both individual and community level, and begin field placement for the first time, one day a week.

ឆមាសទី១ Semester I

ការអនុវត្តលក្ខណៈអន្តរបុគ្គល ១

Interpersonal Practice I

ស្រី សុចិន្ដា (SREY Sochenda)
គ្រូបង្រៀន · Lecturer

វគ្គសិក្សាទី១នៃវគ្គសិក្សា៣ជាប់គ្នាស្ដីពីការអនុវត្តជាលក្ខណៈអន្តរបុគ្គលនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កលក្ខណៈឱ្យនិស្សិតបានចាប់ផ្ដើមអនុវត្តជាទូទៅជាមួយបុគ្គល គ្រួសារ និងក្រុម។ វគ្គទី១នេះផ្ដោតលើគោលបំណងនានាជាមូលដ្ឋាននៃការអនុវត្តជាលក្ខណៈអន្តរបុគ្គល គុណតម្លៃ និងគោលការណ៍នៃការអនុវត្ត និងជំនាញនានាក្នុងការប្រាស្រ័យទាក់ទង ដែលមានសារៈសំខាន់សម្រាប់ការអនុវត្ត។

This is the first course in a three-course sequence on interpersonal practice, designed to enable students to begin practising generally with individuals, families and groups. This first course focuses on the fundamental objectives of interpersonal practice, the values and principles of practice, and the communication skills that are essential for practice.

ការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ១

Community Empowerment Practice I

រស សុគន្ធី (ROS Sokunthy)
គ្រូបង្រៀន · Lecturer

មុខវិជ្ជានេះផ្ដល់ឱ្យអ្នកសង្គមកិច្ចនូវជំនាញ ចំណេះដឹង និងអាកប្បកិរិយា ដើម្បីសម្របសម្រួល និងគាំទ្រដល់គំនិតផ្ដួចផ្ដើមដែលដឹកនាំដោយសហគមន៍។ មុខវិជ្ជានេះតម្រូវឱ្យនិស្សិតយល់ដឹងអំពីការគាបសង្កត់ អំណាច បុព្វសិទ្ធិ និងភាពចម្រុះ ដែលទាក់ទងនឹងការកើតឡើងនៃបញ្ហា ព្រមទាំងវិភាគមូលហេតុ និងផលប៉ះពាល់ដែលប៉ះពាល់ដល់ការអភិវឌ្ឍសហគមន៍។ មុខវិជ្ជានេះសង្កត់ធ្ងន់លើកិច្ចសហការ ការចូលរួម និងការកសាងសមត្ថភាពនៅក្នុងសហគមន៍ ដោយមានគោលដៅលើកកម្ពស់ការផ្លាស់ប្ដូរសង្គម និងសុខុមាលភាពរបស់បុគ្គល និងសហគមន៍។ ការពង្រឹងសិទ្ធិអំណាចសហគមន៍ គឺជាគោលការណ៍ និងការអនុវត្តស្នូលមួយនៃវិស័យសង្គមកិច្ច ដែលជាដំណើរការជួយឱ្យនិស្សិតយល់ពីរបៀបដែលបុគ្គល និងសហគមន៍ អាចគ្រប់គ្រងជីវិតរបស់ខ្លួន និងការសម្រេចចិត្តដែលប៉ះពាល់ដល់ពួកគេ។

Community Empowerment Practice I equips social workers with the skills, knowledge and attitude to facilitate and support community-led initiatives. The course requires students to understand oppression, power, privilege and diversity in relation to how issues emerge, and to analyse the causes and consequences affecting community development. It emphasises collaboration, participation and capacity-building within communities, with the goal of promoting social change and improving the overall well-being of individuals and communities. Community empowerment practice is a core principle within social work: the process of enabling students to understand how individuals and communities gain control over their lives and the decisions that affect them.

មូលហេតុ និងផលប៉ះពាល់នៃភាពក្រីក្រ

Causes & Consequences of Poverty

ឈឹម វ័ន្តធីរោត (CHHIM Vornthyroth)
គ្រូបង្រៀន · Lecturer

មុខវិជ្ជានេះផ្ដោតលើការកំណត់និយមន័យនៃភាពក្រីក្រ និងវិសមភាព ដោយផ្អែកលើទស្សនទានផ្សេងៗ ព្រមទាំងរង្វាស់ និងសូចនាករនានា។ លើសពីនេះ មុខវិជ្ជានេះជួយឱ្យនិស្សិតពិនិត្យ និងវិភាគមូលហេតុ និងផលប៉ះពាល់នៃភាពក្រីក្រ និងវិសមភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក។ មុខវិជ្ជានេះក៏ស្វែងយល់អំពីលក្ខណៈ និងវិសាលភាពនៃភាពក្រីក្រនៅកម្ពុជា ព្រមទាំងការឆ្លើយតបចំពោះភាពក្រីក្រដែលកំពុងបន្តកើតមាន តាមរយៈកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

This course focuses on defining poverty and inequality based on various concepts, as well as their measurements and indicators. It enables students to examine and analyse the causes and impacts of poverty and inequality both in Cambodia and globally. The course also explores the characteristics and scope of poverty in Cambodia, along with responses to ongoing poverty through the programmes and policies of the Royal Government.

សេចក្ដីផ្ដើមនៃការចុះកម្មសិក្សា ១

Introduction to Professional Practice I

រ៉ុន ស្រីនិត (RON Sreynith)
អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា · Field Learning Program Manager

មុខវិជ្ជាសេចក្ដីផ្ដើមនៃការចុះកម្មសិក្សា ១ និង ២ ផ្ដល់ឱកាសសម្រាប់និស្សិតសង្គមកិច្ចឆ្នាំទី២ ដើម្បីសិក្សាស្វែងយល់អំពីព័ត៌មានទូទៅ និងការផ្ដល់សេវាសង្គមកិច្ចរបស់អង្គការ បញ្ហាសង្គម និងរបៀបដែលអង្គការធ្វើការ។ និស្សិតនឹងទទួលបានចំណេះដឹងទាំងនេះ តាមរយៈការសង្កេត ការស្រាវជ្រាវព័ត៌មាន និងការអនុវត្តផ្ទាល់។ ទន្ទឹមនឹងនេះ និស្សិតក៏មានឱកាសអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសង្គមកិច្ច កសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ដោះស្រាយបញ្ហា និងឆ្លុះបញ្ចាំងពីខ្លួនឯងផងដែរ។

Introduction to Professional Practice I and II offer opportunities for second-year social work students to learn about an organisation’s overview, the social work services it provides to the community, the social issues it addresses, and how the organisation operates. Students gain this knowledge through observation, research and direct practice. At the same time, students have the opportunity to practise the ethical principles of social work, build good communication with the people around them, solve problems and reflect on themselves.

មុខវិជ្ជាផ្សេងទៀតក្នុងឆមាសនេះ · Other courses this semester

ភាសាអង់គ្លេស
English
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ចិត្តវិទ្យាអភិវឌ្ឍន៍
Developmental Psychology
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ឆមាសទី២ Semester II

ការអនុវត្តលក្ខណៈអន្តរបុគ្គល ២

Interpersonal Practice II

ភុល សុភារិទ្ធ (PHUL Sophearith)
គ្រូបង្រៀន · Lecturer

វគ្គសិក្សាទី២ក្នុងចំណោមវគ្គសិក្សា៣ជាប់គ្នាស្ដីពីការអនុវត្តជាលក្ខណៈអន្តរបុគ្គលនេះ រៀបចំនិស្សិតសម្រាប់ការអនុវត្តជាទូទៅកម្រិតដំបូង ដោយជួយឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញចាំបាច់ ក្នុងការទាក់ទាញអតិថិជនឱ្យចូលរួមក្នុងដំណើរការជំនួយ ការកសាងទំនាក់ទំនងជាមួយពួកគាត់ និងការប៉ាន់ប្រមាណលក្ខណៈនៃការលំបាក ភាពខ្លាំង និងធនធានផ្សេងៗសម្រាប់ដោះស្រាយបញ្ហា។ លើសពីនេះ មុខវិជ្ជានេះជួយឱ្យនិស្សិតយល់ពីសារៈសំខាន់នៃការកត់ត្រាទុកនូវរាល់ការងារជាមួយអតិថិជន និងបង្ហាញពីលទ្ធភាពក្នុងការសរសេរសេចក្ដីសង្ខេបនៃការប៉ាន់ប្រមាណ ជាជំហានដំបូង។

This second course in the three-course interpersonal practice sequence prepares students for entry-level generalist practice by helping them attain the knowledge and skills needed for engaging clients in a helping process, building relationships with them, and assessing the nature of their difficulties, strengths and other problem-solving resources. It also helps students understand the importance of keeping records of all work with clients, and demonstrate the ability to write an assessment summary as a beginning step.

ការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ២

Community Empowerment Practice II

រស សុគន្ធី (ROS Sokunthy)
គ្រូបង្រៀន · Lecturer

មុខវិជ្ជានេះផ្ដោតលើឧបករណ៍នានា ដែលរៀបចំឡើងដើម្បីសម្របសម្រួលដំណើរការពង្រឹងសិទ្ធិអំណាចសហគមន៍ និងគាំទ្រដល់គោលដៅរបស់វា។ ឧបករណ៍ទាំងនេះអាចប្រែប្រួលទៅតាមបរិបទ និងគោលបំណងជាក់លាក់នៃកម្មវិធីនីមួយៗ។ ឧបករណ៍ប៉ាន់ប្រមាណសហគមន៍រួមមាន៖ វិធីសាស្ត្រប្រមូលព័ត៌មាន ការគូសផែនទីសហគមន៍ ការគូសផែនទីធនធាន ប្រតិទិនតាមរដូវកាល ការដាក់លំដាប់បញ្ហា កាលវិភាគសកម្មភាពប្រចាំថ្ងៃ ការវិភាគ SWOT និងការវិភាគកម្លាំងជំរុញ និងកម្លាំងទប់ស្កាត់ (Force Field Analysis)។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ លើកកម្ពស់ការសម្រេចចិត្តដោយខ្លួនឯង យុត្តិធម៌សង្គម និងសុខុមាលភាពរបស់បុគ្គល និងសហគមន៍។ ឧបករណ៍ទាំងនេះផ្ដល់នូវក្របខណ្ឌមួយ ដើម្បីឱ្យបុគ្គល និងសហគមន៍អាចកំណត់តម្រូវការរបស់ខ្លួន ចូលរួមក្នុងដំណើរការសម្រេចចិត្ត កសាងសមត្ថភាព តស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន និងសហការជាមួយអ្នកដទៃដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន។

Community Empowerment Practice II focuses on the tools designed to facilitate the process of community empowerment and support its goals. These tools vary depending on the specific context and objectives of each initiative. Community assessment tools include information gathering methods, community mapping, asset mapping, seasonal calendars, problem ranking, daily activity schedules, SWOT analysis and Force Field Analysis. Using these tools promotes self-determination, social justice and the overall well-being and empowerment of individuals and communities. They provide a framework for individuals and communities to identify their own needs, participate in decision-making processes, build their capacities, advocate for their rights, and collaborate with others to create positive change.

អភិបាលកិច្ច

Governance

ជុន បូរ៉ា (CHUN Bora)
សាស្ត្រាចារ្យជំនួយ · Assistant Professor

មុខវិជ្ជាអភិបាលកិច្ចជួយនិស្សិតទាំងអស់ពន្យល់អំពីទស្សនទាន និងការអនុវត្តអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ។ មុខវិជ្ជានេះក៏នឹងជួយនិស្សិតពិពណ៌នា និងវិភាគពីនិយមន័យមនោគមវិជ្ជា មនោគមវិជ្ជានយោបាយ អភិបាលកិច្ច និងរដ្ឋាភិបាល ដែលអាចជួយនិស្សិតដឹងពីភាពខុសគ្នានៃមនោគមវិជ្ជានយោបាយ និងរចនាសម្ព័ន្ធរដ្ឋាភិបាលកម្ពុជាពីឆ្នាំ១៩៥៣ដល់បច្ចុប្បន្ន។ ជាពិសេស មុខវិជ្ជានេះនឹងជួយនិស្សិតឱ្យបានយល់ថាមនោគមវិជ្ជាទាំងនោះបានជះឥទ្ធិពលយ៉ាងណាទៅលើអំណាច (អំណាចក្នុងការសម្រេចចិត្ត) តួនាទីរបស់រដ្ឋាភិបាល និងតួនាទីរបស់ប្រជាពលរដ្ឋ។ មុខវិជ្ជានេះនឹងផ្ដល់ឱ្យនិស្សិតផងដែរនូវចំណេះដឹងជាទូទៅអំពីរដ្ឋធម្មនុញ្ញ និងអំពីការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នទាំងបីរបស់រដ្ឋ គឺ៖ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ តាមរយៈមុខវិជ្ជានេះ និស្សិតក៏ស្វែងយល់នូវទស្សនទានវិមជ្ឈការ និងវិសហមជ្ឈការនៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ក៏ដូចជាទស្សនទានអភិបាលកិច្ចល្អ និងតួនាទីរបស់សង្គមស៊ីវិល។

The Governance course helps students explain the concepts and practices of governance and democracy. It also assists students in describing and analysing the definitions of ideology, political ideology, governance and government, enabling them to distinguish between different political ideologies and the structures of the Cambodian government from 1953 to the present. In particular, the course helps students understand how these ideologies have influenced power (decision-making power), the role of government and the role of citizens. The course also provides general knowledge of the Constitution and the roles and responsibilities of the state’s three branches: legislative, executive and judiciary. Students also explore the concepts of decentralisation and deconcentration in government administration, as well as good governance and the role of civil society.

សេចក្ដីផ្ដើមនៃការអភិវឌ្ឍអង្គការ/ស្ថាប័ន

Introduction to Organizational Development

ងួន សុភកណិកា (NGUON Sophak Kanika)
គ្រូបង្រៀន · Lecturer

មុខវិជ្ជាសេចក្ដីផ្ដើមនៃការអភិវឌ្ឍអង្គការ/ស្ថាប័ននេះ ជួយទំនុកបម្រុងឱ្យនិស្សិតទាំងអស់អាចចាប់ផ្ដើមអនុវត្តការងារនៅតាមអង្គការ/ស្ថាប័ននានា ជាពិសេសអង្គការទាំងឡាយណាដែលផ្ដល់សេវាកម្មសង្គមកិច្ច និងមនុស្សធម៌។ និស្សិតនឹងអាចសិក្សាទាំងផ្នែកទ្រឹស្តី និងឧទាហរណ៍នៃការអនុវត្តជាក់ស្ដែងនៅតាមអង្គការ ស្របទៅតាមបរិបទនៅក្នុងប្រទេសកម្ពុជា។

Introduction to Organizational Development prepares students for practice in an organisation, particularly those providing social and human services in the Cambodian context. Students learn both the theory and the practice of organisational work as it applies in Cambodia.

សេចក្ដីផ្ដើមនៃការចុះកម្មសិក្សា ២

Introduction to Professional Practice II

រ៉ុន ស្រីនិត (RON Sreynith)
អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា · Field Learning Program Manager

មុខវិជ្ជាសេចក្ដីផ្ដើមនៃការចុះកម្មសិក្សា ១ និង ២ ផ្ដល់ឱកាសសម្រាប់និស្សិតសង្គមកិច្ចឆ្នាំទី២ ដើម្បីសិក្សាស្វែងយល់អំពីព័ត៌មានទូទៅ និងការផ្ដល់សេវាសង្គមកិច្ចរបស់អង្គការ បញ្ហាសង្គម និងរបៀបដែលអង្គការធ្វើការ។ និស្សិតនឹងទទួលបានចំណេះដឹងទាំងនេះ តាមរយៈការសង្កេត ការស្រាវជ្រាវព័ត៌មាន និងការអនុវត្តផ្ទាល់។ ទន្ទឹមនឹងនេះ និស្សិតក៏មានឱកាសអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសង្គមកិច្ច កសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ដោះស្រាយបញ្ហា និងឆ្លុះបញ្ចាំងពីខ្លួនឯងផងដែរ។

Introduction to Professional Practice I and II offer opportunities for second-year social work students to learn about an organisation’s overview, the social work services it provides to the community, the social issues it addresses, and how the organisation operates. Students gain this knowledge through observation, research and direct practice. At the same time, students have the opportunity to practise the ethical principles of social work, build good communication with the people around them, solve problems and reflect on themselves.

មុខវិជ្ជាផ្សេងទៀតក្នុងឆមាសនេះ · Other courses this semester

ភាសាអង់គ្លេស
English
មុខវិជ្ជាមូលដ្ឋាន
Foundation subject

Year 3

បរិញ្ញាបត្រសង្គមកិច្ចវិទ្យា · Bachelor of Arts in Social Work

ឆ្នាំទី៣

Year 3

 

ឆ្នាំទី៣ ជាឆ្នាំដែលនិស្សិតឈានចូលមុខវិជ្ជាឯកទេស ទាំងកម្រិតគោលនយោបាយ ការអនុវត្តជាមួយបុគ្គល សុខភាពផ្លូវចិត្ត ការងារក្រុម និងការស្រាវជ្រាវ។ ក្នុងឆ្នាំនេះផងដែរ និស្សិតចុះកម្មសិក្សា ២ថ្ងៃក្នុងមួយសប្ដាហ៍ សរុបយ៉ាងតិច ៣៥០ម៉ោង។

Year 3 moves into specialisation — policy, interpersonal practice, mental health, group work and research. Students also spend two days a week on placement, at least 350 hours across the year.

ឆមាសទី១ Semester I

ការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ៣

Community Empowerment Practice III

សួង សុខសោភា (SUONG Soksophea)
គ្រូបង្រៀន · Lecturer

មុខវិជ្ជានេះត្រូវបានរៀបចំឡើង ដើម្បីពង្រីកចំណេះដឹងជាមូលដ្ឋានស្ដីពីគោលនយោបាយ ដែលនិស្សិតបានទទួលពីមុខវិជ្ជាមូលដ្ឋានគ្រឹះនៃសង្គមកិច្ចវិទ្យា ២ ព្រមទាំងខ្លឹមសារពីមុខវិជ្ជាការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ១ និង ២។ មុខវិជ្ជានេះផ្ដោតលើ៖ ១) ការវិភាគគោលនយោបាយសង្គមដែលមានស្រាប់ រួមទាំងបរិបទប្រវត្តិសាស្ត្រ និងរបៀបដែលគោលនយោបាយទាំងនោះត្រូវបានបង្កើត និងអនុវត្ត។ ដើម្បីពង្រឹងចំណេះដឹង និងជំនាញវិភាគគោលនយោបាយ និស្សិតនឹងសិក្សាជំហាននីមួយៗនៃការវិភាគគោលនយោបាយ ដោយផ្ដោតលើគោលដៅនៃគោលនយោបាយ ក្រុមគោលដៅ អ្នកទទួលផល និងសេវាកម្ម លក្ខខណ្ឌនៃសិទ្ធិទទួលបាន ការផ្ដល់ថវិកា និងផលប៉ះពាល់។ ២) ការបង្កើតគោលនយោបាយ ចាប់ពីដំណាក់កាលដំបូងរហូតដល់ការវាយតម្លៃ។ និស្សិតនឹងពិភាក្សា និងវិភាគគោលនយោបាយសង្គមមួយចំនួននៅកម្ពុជា ដែលទាក់ទងនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចជា ពិការភាព អំពើហិង្សាក្នុងគ្រួសារ និងគាំពារសង្គម តាមរយៈការវិភាគសេណារីយ៉ូ និងករណីសិក្សា។

This course builds on the foundational concept of policy acquired in Social Work Foundation II, as well as on content from Community Empowerment Practice I and II. It focuses on: 1) policy analysis of existing social policies, including their historical context and how they were developed and implemented. To advance policy analysis knowledge and skills, students examine the different steps of policy analysis, focusing on a policy’s goals, target groups, beneficiaries and services, eligibility, financing and impact; and 2) policy development, from the initial stage through to evaluation. Discussion and analysis cover a subset of social policies in Cambodia related to the well-being of citizens — such as disability, domestic violence and social protection — through case scenarios and case studies.

ការអនុវត្តលក្ខណៈអន្តរបុគ្គល ៣

Interpersonal Practice III

ភុល សុភារិទ្ធ (PHUL Sophearith)
គ្រូបង្រៀន · Lecturer

នេះជាវគ្គសិក្សាទី៣ក្នុងចំណោមវគ្គសិក្សា៣ជាប់គ្នា ដែលរៀបចំឡើងដើម្បីត្រៀមនិស្សិតឲ្យមានចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការអនុវត្តជាទូទៅកម្រិតដំបូង។ មុខវិជ្ជានេះផ្ដោតជាពិសេសលើការជួយឲ្យនិស្សិតយល់ និងអភិវឌ្ឍសមត្ថភាពក្នុងការឈានពីដំណើរការប៉ាន់ប្រមាណបញ្ហា និងភាពខ្លាំងរបស់អតិថិជន ទៅរកការកំណត់គោលដៅ ការរៀបចំផែនការព្យាបាល និងវិធីសាស្ត្រវាយតម្លៃវឌ្ឍនភាព ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីឲ្យមានការផ្លាស់ប្ដូរ។

This is the third course in a three-course sequence designed to prepare students with the knowledge and skills necessary for entry-level generalist practice. It focuses specifically on helping students understand and develop the capacity to move from assessing client problems and strengths to formulating goals, developing a treatment plan and a method of evaluating progress, and implementing strategies for change.

សេចក្ដីផ្ដើមសុខភាពផ្លូវចិត្ត

Introduction to Mental Health

សុខ ផាណែត (SOK Phaneth)
គ្រូបង្រៀន · Lecturer

តាមរយៈវគ្គសិក្សានេះ និស្សិតនឹងអាចពន្យល់អំពីបញ្ញត្តិនៃជំងឺផ្លូវចិត្ត ទិដ្ឋភាពនៃផ្នែកប្រពៃណីវប្បធម៌ និងផ្នែកច្បាប់ ដែលទាក់ទងនឹងសុខភាពផ្លូវចិត្តផងដែរ។ និស្សិតនឹងអាចកត់សម្គាល់ជំងឺផ្លូវចិត្តដែលកើតឡើងញឹកញាប់នៅក្នុងបរិបទកម្ពុជា ដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ ជំងឺចិត្តវិកលរ៉ាំរ៉ៃ និងជំងឺដែលទាក់ទងនឹងការបំពានសារធាតុញៀន ជាពិសេសសុរា។ និស្សិតនឹងសិក្សាស្វែងយល់អំពីប្រវត្តិនៃអន្តរាគមន៍សម្រាប់ជំងឺទាំងបួនប្រភេទនេះ និងជម្រើសអន្តរាគមន៍នានាដែលមានប្រសិទ្ធភាព និងគាំទ្រដល់បុគ្គលដែលមានជំងឺផ្លូវចិត្ត។ និស្សិតនឹងអាចធ្វើការប៉ាន់ប្រមាណ និងផ្ដួចផ្ដើមគម្រោងព្យាបាល ដោយរាប់បញ្ចូលការបញ្ជូនដ៏សមស្របមួយ សម្រាប់បុគ្គលដែលមានជំងឺផ្លូវចិត្ត ឬដល់សមាជិកក្រុមគ្រួសាររបស់គាត់។

In this course, students explain the concept of mental illness and the traditional and legal perspectives on it. They identify the most common mental illnesses and disorders in Cambodia, such as depression, anxiety disorder, schizophrenia and substance abuse. Students learn about the historical and present treatment of these four common mental illnesses in Cambodia, and are introduced to community-based treatment options shown to be effective in supporting people with mental illness. Students assess and initiate a proper treatment plan, including an effective referral procedure, with the affected person and their family members.

ការចុះកម្មសិក្សា ១

Practicum I

ស្រ៊ូ រ៉ាមី (SROU Ramy)
អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា · Program Manager for Field Learning

ការចុះកម្មសិក្សា ១ និង ២ ផ្ដល់ឱកាសសម្រាប់និស្សិតឆ្នាំទី៣ បានសិក្សាស្វែងយល់ពីអង្គការដែលកំពុងធ្វើការងារពាក់ព័ន្ធនឹងផ្នែកសង្គមកិច្ច។ និស្សិតនឹងមានលទ្ធភាពអនុវត្តចំណេះដឹង ជំនាញ និងអភិវឌ្ឍអាកប្បកិរិយារបស់ខ្លួន តាមរយៈការសង្កេតទៅលើគម្រោង/កម្មវិធី ការអនុវត្ត ការឆ្លុះបញ្ចាំងស៊ីជម្រៅលើខ្លួនឯង ការដោះស្រាយបញ្ហា និងការទំនាក់ទំនងជាដើម។ ជាងនេះទៅទៀត និស្សិតក៏មានឱកាសដ៏ល្អមួយ ដើម្បីបង្ហាញឲ្យឃើញនូវការឆ្លុះបញ្ចាំង និងអនុវត្តជាក់ស្ដែងនៃគោលការណ៍ និងជំនាញវិជ្ជាជីវៈនៃការងារសង្គមកិច្ច។ អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សាបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ធ្វើយ៉ាងណាឲ្យមុខវិជ្ជានេះឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់និស្សិត ក៏ដូចជាអង្គការដៃគូ។ នៅក្នុងរយៈពេលពីរឆមាស និស្សិតត្រូវរៀនត្រៀមនៅក្នុងថ្នាក់ចំនួន ៨វគ្គ ថ្នាក់ឆ្លុះបញ្ចាំងចំនួន ៤ដង និងចំណាយពេល ២ថ្ងៃក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ និងថ្ងៃអង្គារ ៧ម៉ោងកន្លះក្នុងមួយថ្ងៃ ឬតាមការកំណត់ម៉ោងធ្វើការរបស់ស្ថាប័ន) ក្នុងរយៈពេល ២៥សប្ដាហ៍ សរុបយ៉ាងតិច ៣៥០ម៉ោង។ និស្សិតទទួលបានបទពិសោធន៍ជាក់ស្ដែង ដោយធ្វើការផ្ទាល់នៅក្នុងកម្មវិធី និងអង្គការដែលអនុវត្តការងារសង្គមកិច្ច ដោយមានការគ្រប់គ្រង និងការគាំទ្រពីអ្នកគ្រប់គ្រងនៅតាមស្ថាប័ននីមួយៗ។ មុខវិជ្ជានេះផ្ដោតសំខាន់លើ «រៀនដោយការអនុវត្ត និងរៀនឆ្លុះបញ្ចាំងពីការអនុវត្ត»។

Practicum I and II offer year 3 students the opportunity to observe social work service delivery in an organisational context. Students practise their skills, knowledge and attitude through observation, critical self-reflection, problem solving and communication, and demonstrate social work ethical principles in a real working context. The Program Manager for Field Learning works closely with partner agencies to provide a programme that meets the course requirements, the needs of students’ learning and agency expectations. Students attend 8 preparation sessions and 4 in-class reflections, and spend two days a week (Monday and Tuesday, 7 hours 30 minutes per day, or according to the agency’s working hours) over 25 weeks — at least 350 hours in total. Students are encouraged to be proactive and self-directed in seeking learning opportunities consistent with their own career goals. The focus is on “learning by doing, and learning by reflecting on doing.”

មុខវិជ្ជាផ្សេងទៀតក្នុងឆមាសនេះ · Other courses this semester

ភាសាអង់គ្លេស
English
មុខវិជ្ជាមូលដ្ឋាន
Foundation subject
ឆមាសទី២ Semester II

សេចក្ដីផ្ដើមនៃការស្រាវជ្រាវសង្គមកិច្ច

Introduction to Social Work Research

ឈឹម វ័ន្តធីរោត (CHHIM Vornthyroth)
គ្រូបង្រៀន · Lecturer

មុខវិជ្ជានេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ឲ្យនិស្សិតនូវមូលដ្ឋានគ្រឹះរឹងមាំស្ដីពីវិធីសាស្ត្រស្រាវជ្រាវវិទ្យាសាស្ត្រសង្គម ដែលអនុវត្តដោយផ្ទាល់ទៅលើវិស័យសង្គមកិច្ច។ និស្សិតនឹងសិក្សាអំពីដំណើរការស្រាវជ្រាវ ចាប់ពីការកំណត់សំណួរស្រាវជ្រាវ និងការជ្រើសរើសទ្រឹស្ដី រហូតដល់ការអនុវត្តស្តង់ដារក្រមសីលធម៌ ដើម្បីការពារអ្នកចូលរួម។ មុខវិជ្ជានេះគ្របដណ្ដប់ទាំងវិធីសាស្ត្របែបបរិមាណ (ដូចជា ការស្ទង់មតិ និងការពិសោធន៍) និងវិធីសាស្ត្របែបគុណវិស័យ (ដូចជា ការសម្ភាសន៍ស៊ីជម្រៅ និងការសង្កេត) ព្រមទាំងបច្ចេកទេសវាស់វែង ភាពជឿជាក់ និងសុពលភាពនៃទិន្នន័យ។ ជាពិសេស និស្សិតនឹងរៀនពីរបៀបវាយតម្លៃប្រសិទ្ធភាពនៃការអន្តរាគមន៍ តាមរយៈការរចនាការស្រាវជ្រាវករណីតែមួយ (single-case design) និងការស្រាវជ្រាវវាយតម្លៃកម្មវិធីសង្គម ដែលជួយឲ្យពួកគេក្លាយជាអ្នកអនុវត្តផ្អែកលើភស្តុតាង។

This course is designed to provide students with a solid foundation in social science research methods applied directly to the field of social work. Students study the research process, from formulating research questions and selecting theories to applying ethical standards to protect participants. The course covers both quantitative methods (such as surveys and experiments) and qualitative methods (such as in-depth interviews and observations), along with measurement techniques and the reliability and validity of data. In particular, students learn how to evaluate the effectiveness of interventions through single-case research designs and social programme evaluation research, equipping them to become evidence-based practitioners.

ការងារក្រុម៖ ក្រុមបំពេញភារកិច្ច និងក្រុមព្យាបាល

Group Work: Task and Treatment Group

ងួន សុភកណិកា (NGUON Sophak Kanika)
គ្រូបង្រៀន · Lecturer

មុខវិជ្ជាការងារក្រុម (ក្រុមបំពេញភារកិច្ច និងក្រុមព្យាបាល) នេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ដល់និស្សិតនូវការសិក្សាអំពីទ្រឹស្ដី និងបទពិសោធន៍អំពីការងារក្រុម ដោយផ្ដោតលើជំនាញនៃការដឹកនាំ ការសម្របសម្រួល ការគាំទ្រ របៀបរៀបចំផែនការ ការបង្កើតក្រុមថ្មី ការចាប់ផ្ដើមដំណើរការ (ដំណាក់កាលពាក់កណ្ដាល) ការបញ្ចប់ការងារក្រុម និងការវាយតម្លៃប្រសិទ្ធភាពនៃការងារក្រុម។

Group Work (Task and Treatment Group) is designed to provide students with theoretical and experiential learning about task and treatment groups, with skills focused on leadership, support, planning, creating a new group, maintaining it, ending it and evaluating a group.

ការគាំទ្រដល់ជនរស់រានមានជីវិតពីហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ត

Working with Trauma

សុខ ផាណែត (SOK Phaneth)
គ្រូបង្រៀន · Lecturer

តាមរយៈការប្រើប្រាស់ឯកសារព័ត៌មានពីការផ្ដួចផ្ដើមសម្រាប់កិច្ចព្យាបាលអ្នករងគ្រោះដោយហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ត វគ្គនេះត្រូវបានរៀបចំឡើងដើម្បីឲ្យនិស្សិតបានយល់ដឹងអំពីសភាពនៃហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ត ការឆ្លើយតបរបស់អ្នករស់រានមានជីវិត កត្តាគ្រោះថ្នាក់ និងកត្តាការពារមួយចំនួន ដំណើរការនៃការសះស្បើយ និងបរិបទវប្បធម៌មួយចំនួន ដែលចូលរួមចំណែកក្នុងការរក្សាឲ្យមានសញ្ញាប៉ះទង្គិច ឬចូលរួមធ្វើឲ្យការសះស្បើយកើតមានឡើង។ និស្សិតនឹងប្រើប្រាស់ជំនាញប៉ាន់ប្រមាណ និងឧបករណ៍ប៉ាន់ប្រមាណមួយចំនួន ដើម្បីស្វែងរកបុគ្គល ឬគ្រួសារណាដែលត្រូវការជំនួយ ដើម្បីមានការសះស្បើយពីហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ត។ ស្ទើរតែពាក់កណ្ដាលនៃផ្នែកចុងក្រោយនៃវគ្គនេះ នឹងនាំនិស្សិតឲ្យអនុវត្តជំនាញសម្រាប់អន្តរាគមន៍ដែលមានប្រសិទ្ធភាពមួយចំនួន ដូចជា ការដោះស្រាយបញ្ហា ការអប់រំផ្លូវចិត្ត និងលំហាត់សម្រាកចិត្តកាយ។ បច្ចេកទេសទាំងនេះត្រូវបានរកឃើញថាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយអាការៈរបស់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត ក៏ដូចជាការជួយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងផ្សេងៗទៀតរបស់អតិថិជនផងដែរ។ និស្សិតក៏នឹងបង្ហាញនូវជំនាញដែលជួយផ្ដួចផ្ដើមអតិថិជន និងគ្រួសារឲ្យស្វែងរកសេវាដទៃទៀតដ៏មានប្រសិទ្ធភាពផងដែរ។

Using content from the Trauma Healing Initiative’s instructional materials, this course equips students with an overview of the nature of trauma, responses to traumatic events, risk and protective factors, the stages of recovery, and the cultural factors and contexts that play a role in maintaining symptoms or promoting recovery. Students use assessment skills and tools to identify a person or family who needs help to recover from trauma. The last half of the course exposes students to a range of interventions — for example psycho-education, relaxation techniques and solution-focused techniques — identified as having potential effects in reducing traumatic symptoms as well as responding to clients’ urgent needs. Students also demonstrate how they guide trauma survivors towards appropriate services.

ការចុះកម្មសិក្សា ២

Practicum II

ស្រ៊ូ រ៉ាមី (SROU Ramy)
អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា · Program Manager for Field Learning

ការចុះកម្មសិក្សា ១ និង ២ ផ្ដល់ឱកាសសម្រាប់និស្សិតឆ្នាំទី៣ បានសិក្សាស្វែងយល់ពីអង្គការដែលកំពុងធ្វើការងារពាក់ព័ន្ធនឹងផ្នែកសង្គមកិច្ច។ និស្សិតនឹងមានលទ្ធភាពអនុវត្តចំណេះដឹង ជំនាញ និងអភិវឌ្ឍអាកប្បកិរិយារបស់ខ្លួន តាមរយៈការសង្កេតទៅលើគម្រោង/កម្មវិធី ការអនុវត្ត ការឆ្លុះបញ្ចាំងស៊ីជម្រៅលើខ្លួនឯង ការដោះស្រាយបញ្ហា និងការទំនាក់ទំនងជាដើម។ ជាងនេះទៅទៀត និស្សិតក៏មានឱកាសដ៏ល្អមួយ ដើម្បីបង្ហាញឲ្យឃើញនូវការឆ្លុះបញ្ចាំង និងអនុវត្តជាក់ស្ដែងនៃគោលការណ៍ និងជំនាញវិជ្ជាជីវៈនៃការងារសង្គមកិច្ច។ អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សាបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ធ្វើយ៉ាងណាឲ្យមុខវិជ្ជានេះឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់និស្សិត ក៏ដូចជាអង្គការដៃគូ។ នៅក្នុងរយៈពេលពីរឆមាស និស្សិតត្រូវរៀនត្រៀមនៅក្នុងថ្នាក់ចំនួន ៨វគ្គ ថ្នាក់ឆ្លុះបញ្ចាំងចំនួន ៤ដង និងចំណាយពេល ២ថ្ងៃក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ និងថ្ងៃអង្គារ ៧ម៉ោងកន្លះក្នុងមួយថ្ងៃ ឬតាមការកំណត់ម៉ោងធ្វើការរបស់ស្ថាប័ន) ក្នុងរយៈពេល ២៥សប្ដាហ៍ សរុបយ៉ាងតិច ៣៥០ម៉ោង។ និស្សិតទទួលបានបទពិសោធន៍ជាក់ស្ដែង ដោយធ្វើការផ្ទាល់នៅក្នុងកម្មវិធី និងអង្គការដែលអនុវត្តការងារសង្គមកិច្ច ដោយមានការគ្រប់គ្រង និងការគាំទ្រពីអ្នកគ្រប់គ្រងនៅតាមស្ថាប័ននីមួយៗ។ មុខវិជ្ជានេះផ្ដោតសំខាន់លើ «រៀនដោយការអនុវត្ត និងរៀនឆ្លុះបញ្ចាំងពីការអនុវត្ត»។

Practicum I and II offer year 3 students the opportunity to observe social work service delivery in an organisational context. Students practise their skills, knowledge and attitude through observation, critical self-reflection, problem solving and communication, and demonstrate social work ethical principles in a real working context. The Program Manager for Field Learning works closely with partner agencies to provide a programme that meets the course requirements, the needs of students’ learning and agency expectations. Students attend 8 preparation sessions and 4 in-class reflections, and spend two days a week (Monday and Tuesday, 7 hours 30 minutes per day, or according to the agency’s working hours) over 25 weeks — at least 350 hours in total. Students are encouraged to be proactive and self-directed in seeking learning opportunities consistent with their own career goals. The focus is on “learning by doing, and learning by reflecting on doing.”

មុខវិជ្ជាផ្សេងទៀតក្នុងឆមាសនេះ · Other courses this semester

ភាសាអង់គ្លេស
English
មុខវិជ្ជាមូលដ្ឋាន
Foundation subject

Year 4

បរិញ្ញាបត្រសង្គមកិច្ចវិទ្យា · Bachelor of Arts in Social Work

ឆ្នាំទី៤

Year 4

 

ឆ្នាំទី៤ ជាឆ្នាំចុងក្រោយ ដែលនិស្សិតប្រមូលផ្ដុំចំណេះដឹង និងជំនាញទាំងអស់ដែលបានរៀនកន្លងមក តាមរយៈមុខវិជ្ជាការអនុវត្តកម្រិតខ្ពស់ គម្រោងបញ្ចប់ការសិក្សា និងការចុះកម្មសិក្សាពេញម៉ោង ៥ថ្ងៃក្នុងមួយសប្ដាហ៍ សរុប ៤៥០ម៉ោង។

Year 4 is the final year, drawing together everything students have learned through advanced practice courses, the Senior Project, and a full-time block placement of five days a week, 450 hours in total.

ឆមាសទី១ Semester I

គម្រោងបញ្ចប់ការសិក្សា ១

Senior Project I

អុឹង គឹមកាណិកា (UNG Kimkanika)
ប្រធានដេប៉ាតឺម៉ង់ · Head of Department

គម្រោងបញ្ចប់ការសិក្សា គឺជាគម្រោងប្រកបដោយភាពច្នៃប្រតិដ្ឋ និងឯករាជ្យមួយ ដែលនិស្សិតត្រូវធ្វើតាមការណែនាំ និងតម្រង់ទិសរបស់គ្រូទទួលបន្ទុកមុខវិជ្ជា។ គម្រោងនេះជាទូទៅត្រូវផ្សារភ្ជាប់ជាមួយបញ្ហាសង្គមដែលនិស្សិតចាប់អារម្មណ៍ តាមកម្រិតនៃការអនុវត្តការងារសង្គមកិច្ច (កម្រិតមីក្រូ មេសូ និងម៉ាក្រូ) ហើយព្យាយាមឲ្យគម្រោងនោះក្លាយជាផ្នែកមួយ ឬជាការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គមនោះ។ គម្រោងនេះអាចមានគ្រប់ទម្រង់ អាស្រ័យទៅលើការចាប់អារម្មណ៍ និងលទ្ធភាពរបស់និស្សិត។ គម្រោងបញ្ចប់ការសិក្សានេះក៏អនុញ្ញាតឲ្យនិស្សិតធ្វើការដោយឯករាជ្យ តាមរយៈការបង្កើត និងអនុវត្តគម្រោងដែលទាក់ទងនឹងការងារសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជាដោយខ្លួនឯង។ ជាផ្នែកមួយនៃដំណោះស្រាយ និស្សិតរំពឹងថានឹងត្រូវចេះកំណត់វិធីសាស្ត្រ ឬយុទ្ធសាស្ត្រនានាដែលបានរៀននៅក្នុងថ្នាក់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានជ្រើសរើសនោះ ហើយក៏ត្រូវចេះកែសម្រួល និងបត់បែនក្នុងការប្រើប្រាស់វិធីសាស្ត្រទាំងនោះ ដើម្បីដោះស្រាយបញ្ហាបាន។ និស្សិតក៏ត្រូវចេះវែកញែកក្នុងន័យរៀនសូត្រ និងស្ថាបនា ទៅលើប្រភពព័ត៌មានផ្សេងៗ ដោយពន្យល់នូវហេតុផលប្រកបដោយការគិតទៅលើវិធីសាស្ត្រ ឬអន្តរាគមន៍ដែលបានជ្រើសរើស។ ចុងក្រោយ និស្សិតត្រូវរៀបចំផែនការអនុវត្តគម្រោង និងវាយតម្លៃគម្រោង ជាមួយនឹងក្របខណ្ឌ និងគោលការណ៍ច្បាស់លាស់ ក៏ដូចជាពង្រឹងនូវការឆ្លុះបញ្ចាំងលើគម្រោងខ្លួនឯង ដើម្បីឈានទៅរកការរីកចម្រើនផ្នែកវិជ្ជាជីវៈរបស់ខ្លួន។

The Senior Project is an intensive, independent, creative project that students work on under the guidance of the instructors. Projects often take on themes reflecting the student’s own level of interest in a social issue (micro, meso or macro), and attempt to be part of the solution or make a contribution to the field. They may also take other forms, depending on the student’s interests and abilities. The Senior Project allows students to work independently by developing and implementing a project addressing issues associated with the social work field in Cambodia. As part of the solution, students are expected to identify approaches and strategies that have been used to address the chosen issue, adapt them to fit that issue, critique sources of information, explain the rationale for the approach or intervention chosen, and plan, implement and evaluate with a clear project framework — strengthening self-reflection on their professional growth.

ការអនុវត្តកម្រិតខ្ពស់ ១ (ករណីសិក្សាកម្រិតមីក្រូ)

Advanced Practice I (Micro Case Study)

ផល ឧត្តមសម្បត្តិ (PHAL Oudamsambath)
សាស្ត្រាចារ្យជំនួយ · Assistant Professor

វគ្គសិក្សានេះផ្ដោតទៅលើការយកចំណេះដឹង និងជំនាញពីវគ្គសិក្សាមុនៗ មកដាក់បញ្ចូលគ្នា និងជួយនិស្សិតឲ្យមើលឃើញថា ពួកគេមាន «ធនធានជាច្រើន» ដែលអាចទាញយកមកប្រើប្រាស់នៅក្នុងស្ថានភាព និងកាលៈទេសៈផ្សេងៗគ្នា នៃការអនុវត្តការងារជាមួយអតិថិជន និងក្រុមគ្រួសារ ព្រមទាំងការតស៊ូមតិ តាមរយៈករណីសិក្សាជាច្រើនរួមបញ្ចូលគ្នា។ វគ្គសិក្សានេះផ្ដល់ឲ្យនិស្សិតនូវឱកាសអនុវត្តកាន់តែច្រើន ដើម្បីឲ្យពួកគេកាន់តែមានជំនាញ និងរៀបចំខ្លួនសម្រាប់ការចុះកម្មសិក្សានៅឆ្នាំទី៤។

This course focuses on bringing together the knowledge and skills from prior classes, and helping students see that they have a “toolkit” to draw upon that can be applied to different situations and circumstances in work with clients and families, and in advocacy, through a range of combined case studies. It provides more opportunities for practice, so students become more skilled and better prepared for their Year 4 placement.

ការអនុវត្តកម្រិតខ្ពស់ ២ (ការកសាងគ្រួសាររឹងមាំ)

Advanced Practice II (Building Strong Families)

ផល ឧត្តមសម្បត្តិ (PHAL Oudamsambath)
សាស្ត្រាចារ្យជំនួយ · Assistant Professor

វគ្គសិក្សាស្ដីពីការកសាងគ្រួសាររឹងមាំ គឺបន្ថែមលើសមត្ថភាពនានាដែលនិស្សិតបានទទួលពីវគ្គសិក្សាការអនុវត្តលក្ខណៈអន្តរបុគ្គល ១ ដល់ ៣ ដែលបានផ្ដោតជាសំខាន់ទៅលើការអនុវត្តជាមួយបុគ្គលម្នាក់ៗ។ វគ្គនេះជួយឲ្យនិស្សិតបន្តអភិវឌ្ឍចំណេះដឹង និងជំនាញនានាក្នុងការប៉ាន់ប្រមាណ សម្រាប់ការងារជាមួយកុមារ និងគ្រួសារ ជាពិសេសកុមារដែលអាចកំពុងប្រឈមនឹងការរំលោភបំពាន។ និស្សិតនឹងបានសិក្សាអំពីប្រព័ន្ធសុខុមាលភាពកុមារនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងគោលនយោបាយថ្មីៗនានា ដែលផ្ដោតលើការថែទាំកុមារជាលក្ខណៈគ្រួសារ និងសហគមន៍។ វគ្គសិក្សានេះសង្កត់ធ្ងន់លើការធ្វើឲ្យគ្រួសារ និងសហគមន៍ចូលរួមក្នុងការប៉ាន់ប្រមាណ និងធ្វើអន្តរាគមន៍ជាមួយគ្រួសារ ដោយប្រើគោលគំនិតជាប្រព័ន្ធ ជាពិសេសផ្ដោតលើការប៉ាន់ប្រមាណកត្តាការពារ និងកត្តាហានិភ័យនានានៅក្នុងគ្រួសារ និងប្រភេទអន្តរាគមន៍នានាដែលចាំបាច់ ហើយអាចរកបាននៅកម្ពុជា។

Building Strong Families builds on the competencies students acquired from Interpersonal Practice I–III, which focus more on individuals. It helps students continue developing their knowledge and skills in assessment for working with children and families, particularly those who might be at risk of suspected abuse. Students are introduced to the current child welfare system in Cambodia and to current policies focusing on community-based care with families. The course emphasises engaging family and community to assess and intervene with families using a systems framework, with special focus on assessing risk and protective factors within families and the range of interventions needed and available in Cambodia.

ការអនុវត្តកម្រិតខ្ពស់ ៣ (ការពិនិត្យតាមដាន និងវាយតម្លៃ)

Advanced Practice III (Monitoring and Evaluation)

ជុន បូរ៉ា (CHUN Bora)
សាស្ត្រាចារ្យជំនួយ · Assistant Professor

វគ្គសិក្សានេះផ្ដល់នូវកម្រិតមូលដ្ឋានអំពីប្រព័ន្ធនៃការពិនិត្យតាមដាន និងវាយតម្លៃក្នុងការងារសង្គមកិច្ច។ វគ្គសិក្សានេះក៏ផ្ដល់ឲ្យនិស្សិតនូវគោលការណ៍ និងជំនាញជាមូលដ្ឋាននានា សម្រាប់ការពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តការងារសង្គមកិច្ច និងជួយឲ្យនិស្សិតត្រៀមខ្លួនដើម្បីក្លាយជាអ្នកប្រើប្រាស់ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃមួយប្រកបដោយសមត្ថភាព។ វគ្គសិក្សានេះផ្ដោតជាសំខាន់លើហេតុផលសមស្រប ដែលត្រូវមានប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃមួយនៅកន្លែងការងារ។ តាមរយៈវគ្គសិក្សានេះ និស្សិតនឹងបានសិក្សាអំពីអន្តរទំនាក់ទំនងគ្នារវាងការពិនិត្យតាមដាន និងវាយតម្លៃ និងការអនុវត្តការងារសង្គមកិច្ច ព្រមទាំងស្វែងយល់ និងមានលទ្ធភាពប្រើប្រាស់ក្របខណ្ឌការងារ និងយុទ្ធសាស្ត្រនានាក្នុងការតស៊ូមតិឲ្យបង្កើតប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការទទួលខុសត្រូវ និងប្រសិទ្ធភាពនៃកម្មវិធីអន្តរាគមន៍ នៅក្នុងការអនុវត្តការងារសង្គមកិច្ច ការអនុវត្តគោលនយោបាយ និងការចែកចាយសេវានានា។ ជារួម វគ្គសិក្សានេះផ្ដោតជាសំខាន់លើសមត្ថភាពក្នុងការពិនិត្យតាមដាន និងវាយតម្លៃប្រកបដោយក្រមសីលធម៌ សមស្របទៅតាមបរិបទនៃការងារសង្គមកិច្ចនៅកម្ពុជា។

This course provides a foundational level of monitoring and evaluation (M&E) systems within the field of social work. It equips students with the fundamental principles and skills necessary for monitoring and evaluating social work practice, preparing them to become competent users of appropriate M&E systems. A primary focus is the rationale for establishing an effective M&E system in the workplace. Students study the interrelationship between monitoring and evaluation and social work practice, and gain the ability to use frameworks and advocacy strategies for creating M&E systems aimed at improving accountability and the effectiveness of intervention programmes in social work practice, policy implementation and service delivery. Overall, the course emphasises the capacity to conduct monitoring and evaluation ethically and appropriately within the context of social work in Cambodia.

ការអនុវត្តកម្រិតខ្ពស់ ៤ (ករណីសិក្សាកម្រិតម៉ាក្រូ)

Advanced Practice IV (Macro Case Study)

សួង សុខសោភា (SUONG Soksophea)
គ្រូបង្រៀន · Lecturer

មុខវិជ្ជានេះជាការបន្តពីមុខវិជ្ជាការអនុវត្តការពង្រឹងសិទ្ធិអំណាចសហគមន៍ ៣ ដោយស្វែងយល់បន្ថែមអំពីការតស៊ូមតិគោលនយោបាយ រួមទាំងយុទ្ធសាស្ត្រនានាក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្ដូរគោលនយោបាយនៅក្នុងសហគមន៍។ មុខវិជ្ជានេះប្រើប្រាស់វិធីសាស្ត្រការវិភាគគោលនយោបាយជាក្រុម និងការរៀនសូត្រផ្អែកលើបញ្ហា ដើម្បីធានាថានិស្សិតចូលរួមយ៉ាងសកម្ម និងអភិវឌ្ឍចំណេះដឹង និងជំនាញចាំបាច់ ស្របតាមសមត្ថភាពដែលកម្មវិធីសិក្សាទាំងមូលតម្រូវ។ និស្សិតម្នាក់ៗត្រូវចូលរួម ស្ដាប់ និងចូលរួមពិភាក្សាយ៉ាងសកម្ម ព្រមទាំងពិនិត្យវែកញែកទស្សនៈផ្សេងៗគ្នា ដោយការគោរព និងការឲ្យតម្លៃ។

This course extends from Community Empowerment Practice III, while policy advocacy — including strategies to advocate for policy change in the community — is also explored throughout. The course uses policy analysis group work and problem-based learning methodologies to ensure students are engaged and developing the knowledge and skills necessary to meet the competencies of the overall programme. Each student is required to participate, listen and actively engage in discussion, and to critically examine different points of view with respect and appreciation.

ឆមាសទី២ Semester II

គម្រោងបញ្ចប់ការសិក្សា ២

Senior Project II

អុឹង គឹមកាណិកា (UNG Kimkanika)
ប្រធានដេប៉ាតឺម៉ង់ · Head of Department

គម្រោងបញ្ចប់ការសិក្សា គឺជាគម្រោងប្រកបដោយភាពច្នៃប្រតិដ្ឋ និងឯករាជ្យមួយ ដែលនិស្សិតត្រូវធ្វើតាមការណែនាំ និងតម្រង់ទិសរបស់គ្រូទទួលបន្ទុកមុខវិជ្ជា។ គម្រោងនេះជាទូទៅត្រូវផ្សារភ្ជាប់ជាមួយបញ្ហាសង្គមដែលនិស្សិតចាប់អារម្មណ៍ តាមកម្រិតនៃការអនុវត្តការងារសង្គមកិច្ច (កម្រិតមីក្រូ មេសូ និងម៉ាក្រូ) ហើយព្យាយាមឲ្យគម្រោងនោះក្លាយជាផ្នែកមួយ ឬជាការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គមនោះ។ គម្រោងនេះអាចមានគ្រប់ទម្រង់ អាស្រ័យទៅលើការចាប់អារម្មណ៍ និងលទ្ធភាពរបស់និស្សិត។ គម្រោងបញ្ចប់ការសិក្សានេះក៏អនុញ្ញាតឲ្យនិស្សិតធ្វើការដោយឯករាជ្យ តាមរយៈការបង្កើត និងអនុវត្តគម្រោងដែលទាក់ទងនឹងការងារសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជាដោយខ្លួនឯង។ ជាផ្នែកមួយនៃដំណោះស្រាយ និស្សិតរំពឹងថានឹងត្រូវចេះកំណត់វិធីសាស្ត្រ ឬយុទ្ធសាស្ត្រនានាដែលបានរៀននៅក្នុងថ្នាក់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានជ្រើសរើសនោះ ហើយក៏ត្រូវចេះកែសម្រួល និងបត់បែនក្នុងការប្រើប្រាស់វិធីសាស្ត្រទាំងនោះ ដើម្បីដោះស្រាយបញ្ហាបាន។ និស្សិតក៏ត្រូវចេះវែកញែកក្នុងន័យរៀនសូត្រ និងស្ថាបនា ទៅលើប្រភពព័ត៌មានផ្សេងៗ ដោយពន្យល់នូវហេតុផលប្រកបដោយការគិតទៅលើវិធីសាស្ត្រ ឬអន្តរាគមន៍ដែលបានជ្រើសរើស។ ចុងក្រោយ និស្សិតត្រូវរៀបចំផែនការអនុវត្តគម្រោង និងវាយតម្លៃគម្រោង ជាមួយនឹងក្របខណ្ឌ និងគោលការណ៍ច្បាស់លាស់ ក៏ដូចជាពង្រឹងនូវការឆ្លុះបញ្ចាំងលើគម្រោងខ្លួនឯង ដើម្បីឈានទៅរកការរីកចម្រើនផ្នែកវិជ្ជាជីវៈរបស់ខ្លួន។

The Senior Project is an intensive, independent, creative project that students work on under the guidance of the instructors. Projects often take on themes reflecting the student’s own level of interest in a social issue (micro, meso or macro), and attempt to be part of the solution or make a contribution to the field. They may also take other forms, depending on the student’s interests and abilities. The Senior Project allows students to work independently by developing and implementing a project addressing issues associated with the social work field in Cambodia. As part of the solution, students are expected to identify approaches and strategies that have been used to address the chosen issue, adapt them to fit that issue, critique sources of information, explain the rationale for the approach or intervention chosen, and plan, implement and evaluate with a clear project framework — strengthening self-reflection on their professional growth.

ការអនុវត្តកម្រិតខ្ពស់ ៥ (កិច្ចគាំទ្រត្រួតពិនិត្យការងារ)

Advanced Practice V (Supervision)

ផល ឧត្តមសម្បត្តិ (PHAL Oudamsambath)
សាស្ត្រាចារ្យជំនួយ · Assistant Professor

ទោះបីជាអ្នកផ្ដល់កិច្ចគាំទ្រត្រួតពិនិត្យការងារ ឬអ្នកគ្រប់គ្រងនៅក្នុងអង្គការសេវាសង្គមកិច្ច និងសុខភាព ផ្ដល់សេវាផ្ទាល់តិចតួចដោយខ្លួនឯងក៏ដោយ ក៏ពួកគេមានឥទ្ធិពលយ៉ាងខ្លាំងលើបុគ្គលិកជួរមុខ ហើយអាចធ្វើឲ្យមានអត្រាផ្លាស់ប្ដូរការងារទាបនៅក្នុងស្ថាប័នរបស់ពួកគេ។ ការស្រាវជ្រាវបានបង្ហាញថា ដើម្បីបង្កើតឲ្យមានផលជះកាន់តែខ្លាំងលើការអនុវត្តការងារជាក់ស្ដែង ការផ្ដល់កិច្ចគាំទ្រត្រួតពិនិត្យការងារជាបន្តបន្ទាប់ទៅដល់អ្នកផ្ដល់សេវា គឺមានសារៈសំខាន់ដូចគ្នានឹងវគ្គបណ្ដុះបណ្ដាលដំបូងដែរ។ ហេតុដូច្នេះហើយ វគ្គសិក្សានេះផ្ដោតលើការពិនិត្យមើលធាតុផ្សំនៃកិច្ចគាំទ្រត្រួតពិនិត្យការងារប្រកបដោយប្រសិទ្ធភាព នៅក្នុងអង្គការសេវាសង្គមកិច្ច និងសុខភាព ទាំងស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល។ ជាការយល់ដឹងជាទូទៅ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យា អាចនឹងមិនទាន់ដើរតួនាទីជាអ្នកផ្ដល់កិច្ចគាំទ្រត្រួតពិនិត្យការងារភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សានោះទេ ប៉ុន្តែការស្ទង់មតិតាមដានអតីតនិស្សិតបានបង្ហាញថា ពួកគេនឹងឈានចូលទៅក្នុងតួនាទីនេះក្នុងរយៈពេល៥ឆ្នាំក្រោយបញ្ចប់ការសិក្សា។ វគ្គសិក្សានេះផ្ដល់នូវទិដ្ឋភាពទូទៅអំពីគោលដៅនៃកិច្ចគាំទ្រត្រួតពិនិត្យការងារ ធាតុផ្សំផ្សេងៗគ្នា និងយុទ្ធសាស្ត្រនានាដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។ ការយកចិត្តទុកដាក់ក៏ត្រូវបានផ្ដល់ទៅលើការធ្វើកិច្ចគាំទ្រត្រួតពិនិត្យការងារ ដែលបញ្ជ្រាបនូវតម្លៃស្នូលនៃការងារសង្គមកិច្ច រួមមាន ការផ្ដល់អំណាច ទស្សនវិស័យផ្អែកលើចំណុចខ្លាំង ការលើកកម្ពស់ភាពចម្រុះ និងការអនុវត្តក្នុងក្របខណ្ឌយុត្តិធម៌សង្គម។

While supervisors in social and health service organisations provide fewer direct services themselves, they have significant influence on line staff and may achieve lower rates of turnover within an agency. Research suggests that to make a greater impact on practice, ongoing supervision of providers may be as important as initial training. This course therefore focuses on examining the elements of effective supervision within social and health service organisations, whether governmental or non-governmental. It is understood that BSW graduates will likely not be in a supervisory role immediately upon graduation; however, tracer surveys suggest they will enter such a role within five years of graduating. The course provides an overview of the goals of supervision, its different elements, and strategies to achieve those goals. Attention is given to supervision that encompasses the social work values of empowerment, the strengths perspective, promoting diversity, and engaging with a social justice framework.

ការចុះកម្មសិក្សា ៣

Practicum III

ស្រ៊ូ រ៉ាមី (SROU Ramy)
អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា · Program Manager for Field Learning

ការចុះកម្មសិក្សាឆ្នាំទី៤ ផ្ដល់ឲ្យនិស្សិតនូវឱកាសក្នុងការទទួលបានចំណេះដឹង ជំនាញ និងឥរិយាបថសំខាន់ៗ តាមរយៈការធ្វើការនៅក្នុងកម្មវិធី និងអង្គការ/ស្ថាប័ននានាដែលធ្វើការទាក់ទងនឹងការងារសង្គមកិច្ច។ មុខវិជ្ជានេះផ្ដោតលើការអភិវឌ្ឍអ្វីដែលនិស្សិតបានរៀនក្នុងឆ្នាំទី១ ទី២ ទី៣ និងទី៤ នៃថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យា។ មុខវិជ្ជានេះប្រើប្រាស់ផែនការសិក្សារបស់និស្សិត ដែលផ្ដោតលើសមត្ថភាពទាំង៩នៃកម្មវិធីសិក្សាសង្គមកិច្ចវិទ្យា។ និស្សិតនឹងចំណាយពេល ៥ថ្ងៃក្នុងមួយសប្ដាហ៍ ក្នុងរយៈពេល ១៣សប្ដាហ៍ សរុប ៤៥០ម៉ោង។ លើសពីនេះ និស្សិតត្រូវចូលរួមការឆ្លុះបញ្ចាំងជាក្រុមនៅក្នុងថ្នាក់ចំនួនបីដង ក្នុងកំឡុងពេលដែលពួកគេកំពុងបំពេញកម្មសិក្សានៅអង្គការ/ស្ថាប័ន។ និស្សិតនឹងត្រូវបានវាយតម្លៃទៅលើចំណេះដឹង ជំនាញ និងអាកប្បកិរិយារបស់ពួកគេនៅក្នុងស្ថាប័ន វត្តមាន និងការចូលរួមនៅក្នុងថ្នាក់ និងការឆ្លុះបញ្ចាំងជាក្រុម បូករួមទាំងការបញ្ចប់កិច្ចការវាយតម្លៃនានា (ផែនការសិក្សារបស់និស្សិត របាយការណ៍វឌ្ឍនភាព របាយការណ៍បញ្ចប់ និងតារាងពេលវេលា ដោយមានហត្ថលេខារបស់អ្នកគ្រប់គ្រង)។ លើសពីនេះ អ្នកគ្រប់គ្រងកម្មវិធីចុះកម្មសិក្សានឹងធ្វើការពិនិត្យ និងតាមដានវឌ្ឍនភាពរបស់និស្សិត និងមានជំនួបដាច់ដោយឡែកមួយជាមួយនិស្សិតម្នាក់ៗ ដើម្បីតាមដានផែនការសិក្សា និងការអនុវត្តរបស់និស្សិត។

The Year 4 practicum offers a platform where students gain essential knowledge, skills and attitudes through working in the field within programmes and organisations. Students continue to develop their social work understanding with support and supervision from experienced supervisors. The course focuses on developing what students have learned in Years 1, 2, 3 and 4 of the degree, and applies a student learning plan covering all the competencies of the social work curriculum. Students spend five days a week for around 13 weeks, 450 hours in total — a block placement. Students also attend three in-class group reflections while on placement at their assigned agency. They are assessed on their knowledge, skills and attitude in the agency, their attendance and participation in class and group reflections, and the completion of assessment tasks: the student learning plan, progress report, final report, and timesheet signed by their supervisor. In addition, the field programme manager checks in with each student to monitor progress, and makes a separate supervision visit to review the learning plan and the student’s performance.