Department of Sociology

Introduction

Royal University of Phnom Penh

ដេប៉ាតឺម៉ង់សង្គមវិទ្យាDepartment of Sociology

Cambodia's pioneering institution for professional sociological education, research, and community service since 1994.

Established 1994Professional sociology education
2026–2030Strategic Action Plan
Campus IIRoyal University of Phnom Penh

About the Department

សេចក្តីផ្តើមIntroduction

ខ្មែរ

សូមស្វាគមន៍មកកាន់ដេប៉ាតឺម៉ង់សង្គមវិទ្យា ( DoS) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដើម្បីចូលរួមចំណែកក្នុងការស្តារនីតិសម្បទា និងការអភិវឌ្ឍសង្គមកម្ពុជាឡើងវិញ បន្ទាប់ពីឆ្លងកាត់ជម្លោះសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ដេប៉ាតឺម៉ង់សង្គមវិទ្យាបានឈរជើងជាគ្រឹះស្ថានត្រួសត្រាយផ្លូវតែមួយគត់នៅកម្ពុជា សម្រាប់ការអប់រំវិជ្ជាជីវៈ ការស្រាវជ្រាវ និងការផ្តល់សេវាកម្មសង្គមបែបសង្គមវិទ្យា។

តាមរយៈការផ្សារភ្ជាប់ទ្រឹស្តីសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គម យើងបណ្តុះបណ្តាលនិស្សិតឱ្យមានការគិតបែបស៊ីជម្រៅ ក្រមសីលវិជ្ជា និងជំនាញវិភាគចាំបាច់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន។ តាមរយៈកិច្ចសហការយ៉ាងសកម្មជាមួយដៃគូសិក្សាទាំងក្នុង និងក្រៅប្រទេស ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ទាំងសាស្រ្តាចារ្យ និងនិស្សិតរបស់យើងបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងគោលនយោបាយផ្អែកលើភស្តុតាង និងការផ្លាស់ប្តូរសង្គមប្រកបដោយចីរភាពនៅកម្ពុជា។

ENGLISH TRANSLATION

Welcome to the Department of Sociology (DoS) at the Royal University of Phnom Penh. Established in 1994 to aid in the rehabilitation of Cambodian society following decades of civil conflict, DoS has stood as Cambodia's pioneering institution for professional sociological education, research, and community service.

By linking rigorous academic theory and scientific research to real-world social conditions, we prepare students with the critical thinking, ethical standards, and analytical skills necessary to address complex social, cultural, economic, and environmental issues. Through active collaboration with national and international academic partners, government ministries, and non-governmental organizations, our faculty and students actively contribute to evidence-based policy development and sustainable social transformation in Cambodia.

Direction & Purpose

ចក្ខុវិស័យ និង បេសកកម្មVision & Mission

VISION

ចក្ខុវិស័យVision

ចក្ខុវិស័យ៖ ប្រែក្លាយដេប៉ាតឺម៉ង់សង្គមវិទ្យាទៅជាដេប៉ាតឺម៉ង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដែលត្រូវបានទទួលស្គាល់ចំពោះឧត្តមភាពក្នុងការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រសង្គម និងការផ្តល់សេវាកម្មសហគមន៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

Vision: To transform the Department of Sociology into one of the leading sociology departments in Cambodia and the wider region, recognized for excellence in academic teaching, professional social research, and ethical community service.

 
MISSION

បេសកកម្មMission

11 ១. ពង្រឹងស្តង់ដារនៃការបង្រៀន និងការរៀន តាមរយៈការធ្វើសមាហរណកម្មវិធីសាស្ត្រគរុកោសល្យបែបឌីជីថលទំនើប។
EN1 Strengthening the standards of teaching and learning through advanced, digitalized pedagogical methods.
22 ២. កែលម្អលទ្ធផលសិក្សារបស់និស្សិត តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាជាប្រចាំ ឯកសារបង្រៀនសម្បូរបែប និងការចុះស្រាវជ្រាវជាក់ស្តែង។
EN2 Improving learning outcomes through continuous curriculum updates, research-backed training, and hands-on fieldwork.
33 ៣. ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការស្រាវជ្រាវរបស់បុគ្គលិកបង្រៀន តាមរយៈការបន្តការសិក្សាថ្នាក់បណ្ឌិត និងការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។
EN3 Enhancing the professional and research capacity of our teaching staff through local and international doctoral fellowships and training.
44 ៤. សហការជាមួយដៃគូសិក្សាជាតិ-អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវរួមគ្នា ការកសាងសមត្ថភាព និងការរៀបចំគោលនយោបាយ។
EN4 Partnering with national and international academic institutions, NGOs, and the private sector to conduct collaborative research, capacity building, and policy-oriented analysis.

Department Culture

គុណតម្លៃស្នូល៖ ឱកាស (OKAS)Core Values: OKAS

អត្តសញ្ញាណ និងវប្បធម៌ការងាររបស់ដេប៉ាតឺម៉ង់សង្គមវិទ្យា ត្រូវបានដឹកនាំដោយគុណតម្លៃស្នូលចំនួនបួន ដែលត្រូវបានសង្ខេបជាអក្សរកាត់ថា OKAS ( ឱកាស) ៖

The Department's identity and culture are driven by our core values, encapsulated in the acronym OKAS (the Khmer word for "Opportunity" ):

O

O - Originality ( ភាពដើម/ភាពច្នៃប្រឌិត)៖ យើងលើកកម្ពស់ការគិតប្រកបដោយភាពច្នៃប្រឌិត ឯករាជ្យ និងការបង្កើតពុទ្ធិវិទ្យាសាស្ត្រថ្មីៗដែលជាតម្រូវការជាក់ស្តែងសម្រាប់សង្គមកម្ពុជា។

O - Originality

We foster creative, independent thinking and pioneer original, evidence-based social knowledge in Cambodia.

K

K - Knowledge ( ចំណេះដឹង)៖ យើងដេញតាមឧត្តមភាពសិក្សា ទ្រឹស្តីរឹងមាំ និងវិធីសាស្ត្រស្រាវជ្រាវវិទ្យាសាស្ត្រដ៏ម៉ត់ចត់។

K - Knowledge

We pursue academic excellence, solid theoretical foundations, and rigorous scientific research methodologies.

A

A - Attitude ( អាកប្បកិរិយា)៖ យើងបណ្តុះស្មារតីក្រមសីលធម៌វិជ្ជាជីវៈ ការយល់ចិត្ត ទំនួលខុសត្រូវសង្គម និងការគោរពចំពោះភាពចម្រុះនៃវប្បធម៌។

A - Attitude

We cultivate professional ethics, empathy, social responsibility, and respect for cultural diversity.

S

S - Sustainability ( និរន្តរភាព)៖ យើងប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព តាមរយៈការងារអប់រំ និងការចូលរួមសហគមន៍។

S - Sustainability

We commit to promoting equitable, inclusive, and long-lasting social development through our academic and community work.

Strategic Action Plan

ទិសដៅយុទ្ធសាស្ត្រ ២០២៦–២០៣០Strategic Direction 2026–2030

ដោយបន្ស៊ីជាមួយក្របខ័ណ្ឌធានាគុណភាពរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់សង្គមវិទ្យាកំពុងអនុវត្តយ៉ាងសកម្មនូវ ផែនការសកម្មភាពជាយុទ្ធសាស្ត្រ ( SAP) ២០២៦-២០៣០ ដែលផ្តោតលើសសរស្តម្ភគន្លឹះចំនួនបួន៖

Aligned with the Royal University of Phnom Penh’s quality assurance framework, DoS is actively executing its Strategic Action Plan (SAP) 2026–2030, which focuses on four core strategic pillars:

១. ឧត្តមភាពសិក្សា៖ ការលើកកម្ពស់កម្រិតគុណវុឌ្ឍិរបស់បុគ្គលិកបង្រៀន ដោយកំណត់គោលដៅឱ្យបាន ៧០% នៃសាស្រ្តាចារ្យទទួលបាន ឬកំពុងសិក្សាថ្នាក់បណ្ឌិតត្រឹមឆ្នាំ២០៣០ ព្រមទាំងបញ្ជ្រាបបច្ចេកវិទ្យាអប់រំឌីជីថល ( LMS) ទៅក្នុងមុខវិជ្ជាស្នូល។

Academic Excellence

Upgrading our faculty profile, targeting over 70% of teaching staff holding or actively pursuing PhDs by 2030, while integrating digital pedagogical tools (LMS) into core coursework.

២. ភាពជាអ្នកដឹកនាំលើការស្រាវជ្រាវ៖ បង្កើត "មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសង្គម និងកិច្ចគាំពារសង្គម" ដើម្បីកៀរគរមូលនិធិស្រាវជ្រាវពីក្រៅប្រទេស គាំទ្រដល់ការរៀបចំគោលនយោបាយជាតិ និងបង្កើនការបោះពុម្ពផ្សាយវិទ្យាសាស្ត្រ។

Research Leadership

Establishing the "Centre for Social Policy and Safeguards Research" to secure external research grants, support national policy development, and boost peer-reviewed publications.

៣. កម្មវិធីសិក្សាឆ្លើយតបនឹងទីផ្សារ៖ ប្តេជ្ញាអនុវត្តឲ្យបាន ៣០% នូវប្រព័ន្ធអប់រំផ្អែកលើលទ្ធផល ( OBE) ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាថាសមត្ថភាពនិស្សិតឆ្លើយតបនឹងតម្រូវការទីផ្សារ លើជំនាញកិច្ចគាំពារសុវត្ថិភាពសង្គម ការគ្រប់គ្រងគម្រោង និងរដ្ឋបាល។

Market-Responsive Curriculum

Ensuring 30% transition of both BA and MA programs to Outcome-Based Education (OBE) to align student competencies with market demands in social safeguards, project management, and public administration.

៤. ការពង្រឹងការចូលរួមជាមួយសហគមន៍៖ ដាក់បញ្ចូលការសិក្សាតាមរយៈសេវាកម្មសហគមន៍ ( Service-Learning) ទៅជាផ្នែកកាតព្វកិច្ចក្នុងមុខវិជ្ជាសុខុមាលភាពសង្គម និងបង្កើត "ក្រុមប្រឹក្សាផ្តល់យោបល់អតីតនិស្សិត និងដៃគូ" ដើម្បីបង្កើនអត្រាការងាររបស់និស្សិតជ័យលាភី។

Enhanced Community Engagement

Making service-learning an institutionalized component of social work and social welfare courses, and introducing an official Alumni and Partner Advisory Board to optimize graduate employability.

Contact Us

ព័ត៌មានទំនាក់ទំនងContact Directory

ការិយាល័យដេប៉ាតឺម៉ង់៖ បន្ទប់លេខ ១១០ , មណ្ឌលទី២ ( Campus II), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ , មហាវិថីសហព័ន្ធរុស្ស៊ី , រាជធានីភ្នំពេញ , ប្រទេសកម្ពុជា។

Office LocationRoom #110, Campus II, Royal University of Phnom Penh, Russian Federation Boulevard, Phnom Penh, Cambodia.

ប្រធានស្តីទីដេប៉ាតឺម៉ង់៖ លោកស្រី ឡុង ចាន់ដាវី

Acting Head of DepartmentMrs. Long Chandavy

ទូរស័ព្ទ និង តេឡេក្រាម ( Telegram) ៖ (+ ៨៥៥) ១១-២១៣-១៣៩

Mobile & Telegram(+855) 11-213-139

អ៊ីមែលផ្លូវការ៖ dos.info@rupp.edu.kh

Official Inquiry Emaildos.info@rupp.edu.kh

គេហទំព័រផ្លូវការ៖ ទំព័រដេប៉ាតឺម៉ង់សង្គមវិទ្យានៅ RUPP

Official WebsiteRUPP Department of Sociology Page

ទំព័របណ្តាញសង្គម៖ ទំព័រ Facebook របស់ DoS

Social MediaDoS Facebook Page

Announcements

ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗLatest News & Updates

សេចក្តីជូនដំណឹង

បើកទទួលពាក្យសុំចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសង្គមសាស្ត្រ-មនុស្សសាស្ត្រ (ឆ្នាំសិក្សា ២០២៦-២០២៧)

កាលបរិច្ឆេទបង្ហោះ៖ ១៩ សីហា ២០២៦

ដេប៉ាតឺម៉ង់សង្គមវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ថ្មី។ ឱកាសអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងវិភាគវិទ្យាសាស្ត្រសង្គមនៅក្នុងកម្មវិធីឈានមុខគេនៅកម្ពុជា។

ទាញយកទម្រង់បែបបទសុំចុះឈ្មោះ

Announcement

Post 1: M.A. in Sociology-Anthropology Applications Now Open!

Posted on: August 19, 2026

Applications Open for Master of Arts in Sociology-Anthropology (Academic Year 2026–2027)

The Department of Sociology, RUPP, is now accepting applications for the Master of Arts in Sociology-Anthropology. Secure your spot in Cambodia's premier graduate social science research program.

Download Application Form

Contact Details

Address

Room #110, Campus II, Royal University of Phnom Penh, Russian Federation Boulevard, Phnom Penh, Cambodia.

Phone

011213139

Posts

All Programs