CJCC ប្រារព្ធពិធីសម្ពោធសៀវភៅជាផ្លូវការ «១២ គោលការណ៍ សម្រាប់គ្រប់គ្រងអាជីវកម្ម»
📚 CJCC ប្រារព្ធពិធីសម្ពោធសៀវភៅជាផ្លូវការ «១២ គោលការណ៍ សម្រាប់គ្រប់គ្រងអាជីវកម្ម»
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានប្រារព្ធពិធីសម្ពោធសៀវភៅជាផ្លូវការ «១២ គោលការណ៍ សម្រាប់គ្រប់គ្រងអាជីវកម្ម» ដែលជាស្នាដៃនិពន្ធរបស់លោក អ៊ីណាម៉ូរី កាហ្សូអូ (Inamori Kazuo) និងត្រូវបានបកប្រែជាភាសាខ្មែរដោយក្រុមការងារ CJCC សហការជាមួយក្រុមហ៊ុន Meiho Engineering Inc.។ ពិធីសម្ពោធសៀវភៅនេះប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម អ៊ីស៊ីហ្ស៊ូគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូត ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសេដ្ឋវិទូ មុី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ CJCC តំណាងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។
ជាមួយគ្នានេះ កម្មវិធីក៏បានរៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ «ការកែប្រែគោលការណ៍ទៅជាសកម្មភាព៖ ១២ គោលការណ៍សម្រាប់គ្រប់គ្រងអាជីវកម្ម ដើម្បីអនាគតកម្ពុជា» ដោយមានការចូលរួមចែករំលែកទស្សនៈ និងបទពិសោធន៍ផ្ទាល់ពីវាគ្មិនកិត្តិយសដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យពាក់ព័ន្ធ ដើម្បីបង្ហាញពីការយកគោលការណ៍ទាំងនេះទៅអនុវត្តក្នុងបរិបទអាជីវកម្មជាក់ស្តែង។
CJCC សង្ឃឹមថា សៀវភៅនេះនឹងក្លាយជាឯកសារយោងដ៏មានតម្លៃ និងជាប្រភពចំណេះដឹងសម្រាប់អ្នកអានគ្រប់រូប ក្នុងការអភិវឌ្ឍសមត្ថភាពដឹកនាំ និងគ្រប់គ្រងអាជីវកម្ម ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យធុរកិច្ចនៅកម្ពុជា។
————-
📚 CJCC Officially Launches the Khmer Edition of “The 12 Management Principles”
In the morning of November 17, 2026, the Cambodia-Japan Cooperation Center (CJCC) officially launched the Khmer edition of “The 12 Management Principles,” authored by Mr. INAMORI Kazuo. The book was translated into Khmer by the CJCC team in collaboration with Meiho Engineering Inc. The ceremony was presided over by H.E. Mr. ISHIZUKI Hideo, Ambassador of the Embassy of Japan to the Kingdom of Cambodia, and H.E. Dr. MEY Kalyan, Chairman of the Board of Directors of the Cambodia-Japan Association for Business and Investment, with the participation of CJCC management, representatives of relevant institutions, and numerous distinguished guests.
The event also featured a panel discussion under the theme “Turning Principles into Action: The 12 Management Principles for Cambodia’s Future.” Distinguished speakers with extensive expertise and professional experience shared their perspectives and insights on how these management principles can be translated into practical actions and applied in real-world business contexts.
CJCC hopes that this book will serve as a valuable reference and source of knowledge for readers, helping them strengthen their leadership and business management capabilities while contributing to human resource development and the growth of Cambodia’s business sector.