សេចក្តីជូនដំណឹង ស្តីពីការប្រឡង ជ្រើសរើស និស្សិត ចូលសិក្សាបង់ថ្លៃ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណិតវិទ្យា ជំនាន់ទី៨ ឆ្នាំ២០១៧-២០១៩
2017-05-29 11:17:49
By: Information Technology Center
សេចក្តីជូនដំណឹងបន្ថែម៖
បេក្ខជនអាចមកទទួលពាក្យសុំសិទ្ធិប្រឡងដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅដេប៉ាតឺម៉ង់គណិតវិទ្យា បន្ទប់លេខ ៣១២B ជាន់ទី៣ អាគារ A មណ្ឌលមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ពេលមកដាក់ពាក្យសុំសិទ្ធិប្រឡង បេក្ខជនត្រូវទៅបង់សិទ្ធិប្រឡងនៅការិយាល័យគណនេយ្យ ចំនួន ៨០,០០០រៀល (ប្រាំបីម៉ឺនរៀល) បន្ទប់លេខ១០៥ ជាន់ទី១ អាគារ A មណ្ឌលមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់មក សូមយកសំណុំបែបបទសុំសិទ្ធិប្រឡង និងវិក័យបត្រមកដាក់នៅដេប៉ាតឺម៉ង់គណិតវិទ្យា។
រយៈពេលប្រឡង សរុប ៤ម៉ោង (តាមកាលបរិច្ឆេទក្នុងសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសចូលសិក្សា)៖
ឯកទេសគណិតវិទ្យា រយៈពេល ៣ម៉ោង រួមមានពីរមុខវិជ្ជាសំខាន់ៗគឺ វិភាគ និងពិជគណិតលីនេអ៊ែរ។ ឯកសារយោង (បញ្ជាក់ បើរកឯកសារយោងមិនបាន អាចទំនាក់ទំនង អ៊ីម៉េល ខាងក្រោម យើងខ្ញុំនឹងផ្ញើអោយ)៖
-
A Course in Real Analysis, by Hugo D. Junghenn (Chapter 1, 2 and 3) (សូមទាញយកសៀវភៅនៅខាងក្រោម)
-
Linear Algebra by Seam Ngonn (Chapter 1, 2 and 3) (សូមទាញយកសៀវភៅនៅខាងក្រោម)
-
ភាសាអង់គ្លេស រយៈពេល ១ម៉ោង
-
និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗអាចដាក់វិញ្ញាបនបត្របញ្ចប់ការសិក្សាបណ្តោះអាសន្នដែលមានបញ្ជាក់ពី សាលាខណ្ឌ ឬស្រុក ឬអង្គភាពសាមី ឬលិខិតបញ្ជាក់ផ្លូវការថាបានបញ្ចប់ជាស្ថាពរចេញដោយសាកលវិទ្យាល័យ។
ឯកសារ
Document | Type | Download |
---|---|---|
A Course in Real Analysis | Download | |
Linear Algebra | Download | |
Application Form | DOCX | Download |
Publication Master in Math Batch 8 | Download |
បើមានចម្ងល់អាចទាក់ទងទទួលព័តមានបន្ថែមតាមរយៈ
ទូរស័ព្ទលេខ: 078-225543 or 097-5837757
អ៊ីម៉ែល: mam.mareth(at)rupp.edu.kh
ការិយាល័យ: 312B, Building A, Department of Mathematics, Royal University of Phnom Penh