កិច្ចពិភាក្សាដើម្បីពង្រឹងគុណភាព នៃការគ្រប់គ្រងធនធានមនុស្ស នៅគ្រឹះស្ថានឧត្តមសិក្សា
2018-06-19 18:12:09
By: Information Technology Center
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានសហការជាមួយសាកលវិទ្យាល័យ Evora នៃប្រទេសព័រទុយហ្គាល់ ដើម្បីរៀបចំការប្រជុំចំនួនបី នៃគម្រោងឈ្មោះកាត់ HR4Asia ក្រោមកម្មវិធី Erasmus+ របស់សហគមន៍អឺរ៉ុប រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨។
ការប្រជុំទាំងបីនេះ បានចូលរួមដោយថា្នក់ដឹកនាំនៃមហាវិទ្យាល័យ ដេប៉ាតឺម៉ង់ និង ការិយាល័យ ជាពិសេសបុគ្គលិក នៃការិយាល័យបុគ្គលិក ក្នុងគោលបំណង ពិភាក្សាដើម្បីបង្កើតផែនការយុទ្ធសាស្ត្រ នៃការគ្រប់គ្រងធនធានមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាពី "Value Chain of the University and Trends for Royal University of Phnom Penh" និង ដើម្បីពង្រឹងគុណភាពនៃ ការគ្រប់គ្រងធនធានមនុស្ស នៅគ្រឹះស្ថានឧត្តមសិក្សា ជាពិសេសសម្រាប់ សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។