Activities
ការដាក់ឱ្យនិស្សិតប្រើប្រាស់ កុំព្យូទ័រយួរដៃថ្មីចំនួន ៣២ គ្រឿង
ការដាក់ឱ្យនិស្សិតប្រើប្រាស់ កុំព្យូទ័រយួរដៃថ្មីចំនួន ៣២ គ្រឿង សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព
ដេប៉ាតឺម៉ង់ នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព (DSUPD) នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បានដាក់ឲ្យដំណើការ នូវសមិទ្ធិផលថ្មីមួយទៀត គឺការតម្លើងកុំព្យូទ័រថ្មីចំនួន ៣២ គ្រឿង សម្រាប់កម្មវិធី បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រនូវកម្មវិធី Geographical Information System (GIS) Lab, Urban Research Applications, Studio Design (Basic Architectural design and AutoCAD) ដែលជាមូលដ្ឋានគ្រឹះសម្រាប់អ្នកធ្វើផែនការ និងអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព។ សមិទ្ធិផលទាំងនេះ បានមកពីកិច្ចសហការរវាងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងសាលាអន្តរជាតិ នៃវិទ្យាសាស្រ្តទីក្រុង សាកលវិទ្យាល័យសេអ៊ូល International school of urban science, University of Seoul (ISUS, UOS) ក្រោមជំនួយហិរញ្ញប្បទាន មូលនិធិស្រាវជ្រាវជាតិ របស់ក្រសួងអប់រំ នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង National Research Foundation (NRF) Ministry of Education, South Korea Republic ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារ IT របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការជួយតម្លើងកម្មវិធី និងជាពិសេស សូមថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងគណៈគ្រប់គ្រងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ ក្នុងការជួយជ្រោមជ្រែង និងគាំទ្រកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ងកន្លងមក។
Contact Info
Program coordinator
- Thuon Try, PhD
- PhD in Social Sciences (majoring in urban studies)
- Email: thuon.try@rupp.edu.kh
- HP: (855) 12 439 693
Scholarship
For students who are looking for a scholarship, RUPP provides a number of sources of scholarships. read more...