News
ការប្រើប្រាស់មុខងារបន្ថែមនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត
May 29, 2026
16
Views
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន (IT Center) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់មុខងារបន្ថែមនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិត» ជូនដល់បុគ្គលិកការិយាល័យសិក្សា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតប និងធ្វើការកែតម្រូវបន្ថែម ទៅលើរាល់សំណូមពរ ក៏ដូចជាធាតុចូលសំខាន់ៗដែលទទួលបានពីសិក្ខាសាលាកន្លងមក ដើម្បីធ្វើឱ្យប្រព័ន្ធគ្រប់គ្រងព័ត៌មាននិស្សិតកាន់តែមានភាពងាយស្រួល ទំនើប និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ជាក់ស្តែង។
ក្រុមការងារនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកការិយាល័យសិក្សាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងផ្តល់ជាមតិស្ថាបនា ដើម្បីរួមគ្នាកែលម្អប្រព័ន្ធរដ្ឋបាលឌីជីថលរបស់សាកលវិទ្យាល័យយើងឱ្យកាន់តែប្រសើរឡើង។