អាហារូបករណ៍ Mitsubishi UFJ Foundation Scholarship សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសូមជូនដំណឹងដល់និស្សិតឆ្នាំទី៣ ទាំងអស់´ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលការសិក្សា Mitsubishi UFJ Foundation នឹងផ្តល់អាហារូបករណ៍ថ្មីចំនួន ៦កន្លែង ដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ព.) ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
លក្ខខណ្ឌនៃការជ្រើសរើស៖
បេក្ខភាពនិស្សិតគប្បីជា៖
និស្សិតដែលកំពុងសិក្សាឆ្នាំទី៣ នៅគ្រប់មហាវិទ្យាល័យ និងវិទ្យាស្ថានរបស់ ស.ភ.ភ.ព. ក្នុងឆ្នាំសិក្សា២០២៥-២០២៦
និស្សិតដែលមានពិន្ទុសិក្សាល្អ (CGPA: ៣.០០ ឡើងទៅ)
និស្សិតដែលមានសុខភាពផ្លូវចិត្ត ផ្លូវកាយ អត្តចរិត និងបុគ្គលិកលក្ខណៈល្អ
និស្សិតដែលមានចំណេះដឹងពីប្រទេសជប៉ុន និងមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុនបន្ទាប់ពីចប់ថ្នាក់បរិញ្ញាបត្រ
និស្សិតដែលពុំធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថាប័នណាមួយ លើកលែងតែអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា
អត្ថប្រយោជន៍ដែលនឹងទទួលបាន៖
និស្សិតដែលជាប់ជាស្ថាពរនឹងទទួលបាននូវទឹកប្រាក់ឧបត្ថម្ភពីស្ថាប័នម្ចាស់ជំនួយ ចំនួន ១,២០០ ដុល្លារអាមេរិក សម្រាប់មួយឆ្នាំសិក្សា។
និស្សិតត្រូវភ្ជាប់មកជាមួយ៖
ជីវប្រវត្តិសង្ខេបនិស្សិត (Resumé)
ព្រឹត្តិបត្រពិន្ទុដែលមានបញ្ជាក់ពិន្ទុរាល់ឆមាស (ច្បាប់ដើម)
វិញ្ញាបនបត្របញ្ជាក់ការសិក្សានិស្សិត (ច្បាប់ដើម)
សំណេរពណ៌នា អំពី៖ ខ្លួនឯង គោលដៅសិក្សា ការងារ និងគម្រោងដែលនិស្សិតប្រាថ្នានាពេលអនាគតជាភាសាអង់គ្លេសដែលមានប្រវែងមិនតិចជាង ៤០០ពាក្យ
របៀបដាក់ពាក្យ និងកាលបរិច្ឆេទទទួលពាក្យ៖
ការិយាល័យទំនាក់ទំនងអន្តរជាតិ ស.ភ.ភ.ព. តម្រូវឱ្យនិស្សិតភ្ជាប់មកជាមួយនូវសំណៅឯកសារដែលបានបញ្ជាក់ខាងលើ មកការិយាល័យនៅបន្ទប់២១៩A ជាន់ទី២ អគារA នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃសុក្រទី២៩ ខែឧសភា ឆ្នាំ២០២៦ ត្រឹមម៉ោង១៦:៤៥នាទី។
សម្រាប់សំណួរនិងព័ត៌មានផ្សេងៗ និស្សិតអាចទាក់ទងមកតាមរយៈតេឡេក្រាមការិយាល័យ https://t.me/iro_rupp