Department of Khmer Literature

Introduction

▣ Bachelor’s Programme

បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ Bachelor of Khmer Literature

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរជាផ្នែកមួយនៃមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការសិក្សាក្នុងដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរបានផ្ដល់នូវចំណេះដឹងជ្រៅជ្រះទៅលើសមត្ថភាពប្រើប្រាស់ភាសាខ្មែរ អក្សរសិល្ប៍ វប្បធម៌ និងអរិយធម៌ដើម្បីរួមចំណែកការពារនិងកសាងឡើងវិញនូវអត្តសញ្ញាណជាតិ។

ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៨៨។ ក្នុងអំឡុងពេល៤ឆ្នាំដែលនិស្សិតសិក្សា និស្សិតបានអភិវឌ្ឍនូវជំនាញជាច្រើនសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកសង្គម ត្រៀមលក្ខណៈពួកគេជាមួយនឹងការងារជាច្រើនប្រភេទដូចជាគ្រូបង្រៀន អ្នកកាសែត មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋក៏ដូចអង្គការក្រៅរដ្ឋាភិបាលនានា។

◆

Re-established៣ កុម្ភៈ ១៩៨៨

◆

Study duration៤ ឆ្នាំ

◆

Programme load៤៧ មុខវិជ្ជា · ១៤១ ក្រេឌីត

Programme Story

1. សាវតារបស់កម្មវិធី

2. សេចក្តីអធិប្បាយរបស់កម្មវិធី

កម្មវិធីបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរបង្រៀននិស្សិតឱ្យចេះវិភាគ ពន្យល់ និងប្រៀបធៀបនូវរាល់ទិដ្ឋភាពនៃភាសានិងអក្សរសាស្រ្តខ្មែរ។ និស្សិតនឹងទទួលបានចំណេះដឹង ជំនាញពីភាសានិងអក្សរសាស្រ្តខ្មែរដែលបង្កើតមូលដ្ឋានគ្រឹះនៃវប្បធម៌និងអត្តសញ្ញាណខ្មែរ។ នៅពេលដែលប្រទេសកម្ពុជាកំពុងតែបង្កើននូវការចូលរួមចែករំលែកការសិក្សាពីគ្នាទៅវិញទៅមកជាមួយបរទេស គឹមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាក្នុងការយល់ដឹងពីវប្បធម៌ខ្លួនឯងនិងប្រើប្រាស់វាជាចំណុចចាប់ផ្ដើមសម្រាប់ការកសាងទំនាក់ទំនងជាមួយប្រទេសដទៃទៀតក៏ដូចជាការពង្រីកចំណេះដឹងនិងការយល់ដឹងរបស់យើងផងដែរ។

1. សាវតារបស់កម្មវិធី

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរជាផ្នែកមួយនៃមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការសិក្សាក្នុងដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរបានផ្ដល់នូវចំណេះដឹងជ្រៅជ្រះទៅលើសមត្ថភាពប្រើប្រាស់ភាសាខ្មែរ អក្សរសិល្ប៍ វប្បធម៌ និងអរិយធម៌ដើម្បីរួមចំណែកការពារនិងកសាងឡើងវិញនូវអត្តសញ្ញាណជាតិ។ ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៨៨។ ក្នុងអំឡុងពេល៤ឆ្នាំដែលនិស្សិតសិក្សា និស្សិតបានអភិវឌ្ឍនូវជំនាញជាច្រើនសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកសង្គម ត្រៀមលក្ខណៈពួកគេជាមួយនឹងការងារជាច្រើនប្រភេទដូចជាគ្រូបង្រៀន អ្នកកាសែត មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋក៏ដូចអង្គការក្រៅរដ្ឋាភិបាលនានា។

VISION

3. ចក្ខុវិស័យរបស់កម្មវិធី:

ដេប៉ាតឹម៉ង់អក្សរសាស្រ្តខ្មែរមានចក្ខុវិស័យក្លាយជាកម្មវិធីសិក្សាអក្សរសាស្ត្រនិងវប្បធម៌ជាតិឈានមុខគេនៅកម្ពុជាដើម្បីលើកកម្ពស់ការអប់រំប្រកបដោយក្រមសីលធម៌និងរួមចំណែកអភិរក្សនិងអភិវឌ្ឍអត្តសញ្ញាណជាតិ តាមរយៈការរៀន បង្រៀន និងស្រាវជ្រាវដោយផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងនាមជាពលរដ្ឋសកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់។

MISSION

4. បេសកកម្មរបស់កម្មវិធី:

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរមានបេសកកម្មបេសកកម្មបណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយសមត្ថភាពដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈដើម្បីលើកតម្កើងការប្រើបាស់អក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវនិងបញ្ជ្រាបចូលក្នុងប្រព័ន្ធឌីជីថល, បណ្តុះស្មារតីថែរក្សាភាសា អក្សរសាស្រ្ត និងវប្បធម៌ជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសហគមន៍ និងអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ច្នៃប្រឌិត វិភាគភាសា អក្សរសាស្ត្រ និងវប្បធម៌ជាតិប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត។

Programme Educational Objectives

5. វត្ថុបំណងអប់រំនៃកម្មវិធី Program Educational Objectives (PEOs)

ក្របខ័ណ្ឌ PEOs សម្រាប់កម្មវិធីបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ

ផ្អែកលើទស្សនវិស័យនៃរបកគំហើញដែលបានផ្តល់ជូន ខ្ញុំបានរៀបចំនិងបែងចែក គោលបំណងអប់រំនៃកម្មវិធីសិក្សា (Program Educational Objectives - PEOs) សម្រាប់កម្រិតបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ជា ៣ ដែនសមត្ថភាព (Domains) ដូចខាងក្រោម៖

◆ 01

១. Domain of Profession (ដែនវិជ្ជាជីវៈ និងការអនុវត្តការងារ)

និស្សិតបញ្ចប់ការសិក្សានឹងមានសមត្ថភាពបំពេញការងារប្រកបដោយជោគជ័យនិងក្រមសីលធម៌ក្នុងតួនាទីជាអ្នកជំនាញភាសា-អក្សរសាស្ត្រខ្មែរដូចជាគ្រូបង្រៀន អ្នកស្រាវជ្រាវសង្គម- វប្បធម៌ អ្នកនិពន្ធ អ្នកកែសម្រួលអត្ថបទ ឬមន្ត្រីក្នុងស្ថាប័នរដ្ឋ និងឯកជន។

◆ 02

២. Skills and Competence (ដែនជំនាញ និងសមត្ថភាព)

និស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពខ្ពស់ក្នុងការវិភាគ ពន្យល់ ប្រៀបធៀប វាយតម្លៃលើទិដ្ឋភាពចម្រុះភាសា-អក្សរសាស្ត្រខ្មែរ ដោយប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការងារនវានុវត្តន៍អក្សរសាស្ត្រជាតិ។

◆ 03

៣. Social Contributions and Internationalization (ដែនការរួមចំណែកដល់សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ)

និស្សិតបញ្ចប់ការសិក្សាអាចប្រើប្រាស់ចំណេះដឹងអក្សរសាស្ត្រខ្មែរ វប្បធម៌ អត្តសញ្ញាណជាតិ ជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនាក់ទំនងវប្បធម៌ ពង្រីកការយល់ដឹងជាសកល និងចូលរួមចំណែកអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយតម្លៃអរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។

Curriculum

6. រចនាសម្ព័ន្ធមុខវិជ្ជា

All four years, all eight semesters, and every course are displayed for clear reading.

01

STUDY YEAR 1

ឆ្នាំទី១​ (ថ្នាក់ឆ្នាំមូលដ្ឋាន)

2 Semesters 11 Courses

▣

SEMESTER 1

ឆមាសទី១

១៥ ក្រេឌីត

FGPH01 ១.សេចក្តីផ្តើមនៃទស្សនវិជ្ជា ៣ ក្រេឌីត
HSO02 ២.មូលដ្ឋានគ្រឹះសង្គមវិទ្យា ៣ ក្រេឌីត
FGCS01 ៣. កុំព្យូទ័រ ៣ ក្រេឌីត
— ៤.មូលដ្ឋានគ្រឹះភាសាអង់គ្លេស ១ ៣ ក្រេឌីត
HKL1105 ៥. វិជ្ជានិពន្ធ ៣ ក្រេឌីត

▣

SEMESTER 2

ឆមាសទី២

១៨ ក្រេឌីត

FGKL02 ១.អរិយធម៌និង ៣ ក្រេឌីត
— ២.ប្រវត្តិសាស្ត្រកម្ពុជា ៣ ក្រេឌីត
GLM1202 ៣. ស្ថិតិប្រជាសាស្ត្រ ៣ ក្រេឌីត
FGPS01 ៤.ចិត្តវិទ្យាទូទៅ ៣ ក្រេឌីត
— ៥.មូលដ្ឋានគ្រឹះភាសាអង់គ្លេស ២ ៣ ក្រេឌីត
HKL1205 ៦.រចនាបថវិទ្យា ៣ ក្រេឌីត
02

STUDY YEAR 2

ឆ្នាំទី២

2 Semesters 12 Courses

▣

SEMESTER 1

ឆមាសទី១

១៨ ក្រេឌីត

— ១.ភាសាអង់គ្លេសសម្រាប់សិក្សាកម្រិតខ្ពស់ ១ ៣ ក្រេឌីត
HKL2102 ២.អក្សរសិល្ប៍ប្រជាប្រិយ១ ៣ ក្រេឌីត
HKL2103 ៣.ភាសាបាលី ៣ ក្រេឌីត
HKL2104 ៤.សូរវិទ្យា ៣ ក្រេឌីត
HKL2105 ៥.ទ្រឹស្តីអក្សរសិល្ប៍១ ៣ ក្រេឌីត
HKL2106 ៦.អក្សរសិល្ប៍ឥណ្ឌា ៣ ក្រេឌីត

▣

SEMESTER 2

ឆមាសទី២

១៨ ក្រេឌីត

— ១.ភាសាអង់គ្លេសសម្រាប់សិក្សាកម្រិតខ្ពស់ ២ ៣ ក្រេឌីត
HKL2202 ២.អក្សរសិល្ប៍ខ្មែរ១ ៣ ក្រេឌីត
HKL2203 ៣.ភាសាសំស្ក្រឹត ៣ ក្រេឌីត
HKL2204 ៤.ន័យវិទ្យា ៣ ក្រេឌីត
HKL2205 ៥.អក្សរសិល្ប៍ប្រជាប្រិយ២ ៣ ក្រេឌីត
HKL2206 ៦.អក្សរសិល្ប៍ចិន ៣ ក្រេឌីត
03

STUDY YEAR 3

ឆ្នាំទី៣

2 Semesters 12 Courses

▣

SEMESTER 1

ឆមាសទី១

១៨ ក្រេឌីត

— ១. ភាសាអង់គ្លេសសម្រាប់ជំនាញជាក់លាក់ ១ ៣ ក្រេឌីត
HKL3102 ២. អក្សរសិល្ប៍ខ្មែរ២ ៣ ក្រេឌីត
HKL3103 ៣. ភាសាវិទ្យា១ ៣ ក្រេឌីត
HKL3104 ៤. វចនវិទ្យា ៣ ក្រេឌីត
HKL3105 ៥. វប្បធម៌ខ្មែរ១ ៣ ក្រេឌីត
HKL3106 ៦. ថ្នាក់ពាក្យ ៣ ក្រេឌីត

▣

SEMESTER 2

ឆមាសទី២

១៨ ក្រេឌីត

— ១. ភាសាអង់គ្លេសសម្រាប់ជំនាញជាក់លាក់ ២ ៣ ក្រេឌីត
HKL3202 ២. អក្សរសិល្ប៍ខ្មែរ៣ ៣ ក្រេឌីត
HKL3203 ៣. ទ្រឹស្តីអក្សរសិល្ប៍២ ៣ ក្រេឌីត
HKL3204 ៤. វប្បធម៌ខ្មែរ២ ៣ ក្រេឌីត
HKL3205 ៥. អក្សរសិល្ប៍ថៃ ៣ ក្រេឌីត
HKL3206 ៦. វិធីសាស្ត្រស្រាវជា្រវ ៣ ក្រេឌីត
04

STUDY YEAR 4

ឆ្នាំទី៤

2 Semesters 12 Courses

▣

SEMESTER 1

ឆមាសទី១

១៨ ក្រេឌីត

HKL4101 ១. អក្សរសិល្ប៍ខ្មែរ៤ ៣ ក្រេឌីត
HKL4102 ២. អក្សរសិល្ប៍បស្ចិម ៣ ក្រេឌីត
HKL4103 ៣. ទ្រឹស្តីអក្សរសិល្ប៍៣ ៣ ក្រេឌីត
HKL4104 ៤. អក្សរសិល្ប៍ប្រៀបធៀប១ ៣ ក្រេឌីត
HKL4105 ៥. បរមាធិប្បាយ១ ៣ ក្រេឌីត
HKL4106 ៦. សម្ព័ន្ធវិទ្យា ៣ ក្រេឌីត

▣

SEMESTER 2

ឆមាសទី២

១៨ ក្រេឌីត

HKL4201 ១. អក្សរសិល្ប៍ខ្មែរ៥ ៣ ក្រេឌីត
HKL4202 ២. អក្សរសិល្ប៍ប្រៀបធៀប២ ៣ ក្រេឌីត
HKL4203 ៣. ភាសាវិទ្យា២ ៣ ក្រេឌីត
HKL4204 ៤. បរមាធិប្បាយខ្មែរ២ ៣ ក្រេឌីត
HKL4205 ៥. វេយ្យាករណ៍ ៣ ក្រេឌីត
HKL4206 ៦. វប្បធម៌ខ្មែរ៣ ៣ ក្រេឌីត

Student Pathway

ព័ត៌មានសិក្សា និងអាជីព

◆

7. ព័ត៌មាននិស្សិតក្រោយបញ្ចប់ការសិក្សាឬអាជីពទទួលបាននាពេលអនាគត៖

គ្រូបង្រៀន អ្នកស្រាវជ្រាវសង្គម- វប្បធម៌ អ្នកនិពន្ធ អ្នកកែសម្រួលអត្ថបទ ឬមន្ត្រីក្នុងស្ថាប័នរដ្ឋ និងឯកជន។

◆

8. លក្ខណៈវិនិច្ឆ័យ ឬតម្រូវការចូលរៀនសម្រាប់កម្មវិធី

និស្សិតត្រូវតែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

◆

9. រយៈពេលសិក្សា

កម្មវិធីនេះតម្រូវឱ្យនិស្សិតសិក្សាពេញម៉ោងរយៈពេល ៤ ឆ្នាំ។ ឆ្នាំសិក្សានីមួយៗចែកជាពីរឆមាស។

◆

10. ចំនួនក្រឌីត

ក្នុងការសិក្សាបរិញ្ញាបត្រឯកទេសអក្សរសាស្រ្តខ្មែរ និស្សិតម្នាក់ៗត្រូវសិក្សាមុខវិជ្ជាចំនួន៤៧ ឬ ១៤១ក្រេឌីតនៃវគ្គសិក្សា។

Academic Requirements

គោលការណ៍ និងលក្ខខណ្ឌសិក្សា

All requirements are shown in full for easy reference.

01 ◆

11. លក្ខខណ្ឌទទួលបានសញ្ញាបត្រឬបញ្ចប់ការសិក្សា

ដើម្បីទទួលបានបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ និស្សិតត្រូវបំពេញយ៉ាងតិច ១៤១ក្រេឌីត។ និស្សិតត្រូវសិក្សា៣ក្រេឌីតក្នុង១មុខវិជ្ជា ហើយប្រឡងឬការពារសារណាជាប់ជាស្ថាពរ។

កម្មវិធីតម្រូវឱ្យនិស្សិតប្រឡងជាប់ចាប់ពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរហូតដល់ឆ្នាំទី៣។ ក្នុងឆ្នាំទី៤ បែងចែកជា២កម្មវិធី គឺទី១ និស្សិតត្រូវប្រឡងបញ្ចប់ជាប់ ទី២ ការការពារសារណាបានដោយជោគជ័យ។

02 ◆

12. គោលការណ៍សម្រាប់និស្សិតថ្នាក់ឆ្នាំមូលដ្ឋាន

និស្សិតដែលអាចចូលរៀនឆ្នាំសិក្សាមូលដ្ឋានបាន លុះត្រាតែឆ្លងកាត់ការប្រឡងជ្រើសរើសដោយទទួលបានលទ្ធផលជាប់ជាស្ថាពរ។

និស្សិតដែលប្រឡងធ្លាក់មុខវិជ្ជាណាមួយក្នុងឆ្នាំសិក្សាមូលដ្ឋានត្រូវប្រឡងសងនៅឆមាសទី២ ឆ្នាំទី១ ឬឆមាសទី១ ឆ្នាំទី២។ បើនិស្សិតប្រឡងធ្លាក់ចាប់ពី៣មុខវិជ្ជាឡើងទៅ នឹងត្រូវត្រួតឆ្នាំសិក្សា។ ក្នុងករណីនិស្សិតបានប្រឡងជាប់គ្រប់មុខវិជ្ជាក្នុងឆ្នាំសិក្សាមូលដ្ឋាន ទើបអនុញ្ញាតឱ្យចូលរៀនឆមាសទី១ ឆ្នាំទី២។

03 ◆

13. គោលនយោបាយសម្រាប់និស្សិតផ្ទេរក្រេឌីត/ការចល័ត

ចំពោះនិស្សិតដែលសិក្សាឆ្នាំទី១ ឯកទេសអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យផ្សេងៗចង់ផ្ទេរមកសិក្សានៅដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់មិនអនុញ្ញាតឱ្យចូលសិក្សាឡើយ ដោយសារមុនចូលសិក្សាឆ្នាំទី១ និស្សិតត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។

04 ◆

14. គោលការណ៍សិក្សានិងវិន័យ

វិន័យក្នុងមុខវិជ្ជា(គោលការណ៍ស្ដីពីការវាយតម្លៃ ក្រឹត្យក្រមស្ដីអំពីការលួចចម្លងស្នាដៃអ្នកនិពន្ធ និងការលួចចម្លងពេលប្រឡង...)

និស្សិតបានណែនាំពីរបៀបនៃការប្រើប្រាស់ឯកសារយោង និងការស្រង់ឈ្មោះអ្នកនិពន្ធ

✓ចំពោះកិច្ចការផ្ទះ និស្សិតដែលចម្លងកិច្ចការពីគ្នា នឹងទទួលបានពិន្ទុសូន្យ
✓ចំពោះកិច្ចការប្រឡង និស្សិតដែលលួចចម្លងសំណៅឯកសារផ្សេងៗ ឬលួចចម្លងពីគ្នា ឬសួរគ្នា លើកទី១ នឹងកាត់ពិន្ទុ ២៥% លើកទី២ កាត់ពិន្ទុ ៥០% និងលើកទី៣ នឹងទទួលបាន​ពិន្ទុសូន្យ ឬធ្លាក់​ដោយស្វ័យប្រវត្តិ។
✓រាល់ការប្រឡងពាក់កណ្ដាលឆមាសនិងបញ្ចប់ឆមាស ពិសេសសម្រាប់ឆ្នាំទី៤ ត្រូវបានត្រួតពិនិត្យដោយអនុរក្សឬគ្រូបង្រៀន។
05 ◆

15. ភារកិច្ចទទួលខុសត្រូវរបស់និស្សិត

និស្សិតត្រូវមានភារកិច្ចចូលរួមពេញលេញនូវការងារជាក្រុម មករៀនទៀងទាត់ និងធ្វើរាល់កិច្ចការទាំងឡាយដែលគ្រូបានដាក់ឱ្យ។ ជារួមនិស្សិតទាំងអស់ត្រូវ៖

✓ចូលរួមក្នុងថ្នាក់តាមរយៈការបង្ហាញនិងពិភាក្សា
✓ធ្វើកិច្ចការនៅផ្ទះ
✓ប្រឡងពាក់កណ្តាលឆមាស/កិច្ចការជាក្រុម
✓ប្រឡងបញ្ចប់ឆមាសដោយសរសេរ។
✓សូមបញ្ជាក់ថានិស្សិតទាំងអស់តម្រូវឲ្យមានវត្តមាននៅក្នុងថ្នាក់យ៉ាងតិច ៦៦%។ ចំពោះអ្នកដែលមានវត្តមានតិចជាងនេះអាចនឹងមិនអនុញ្ញាតឱ្យចូលរួមប្រឡងនៅពេលបញ្ចប់ឆមាសនីមួយៗ។
Bachelor of Khmer Literature 4 years · 47 courses · 141 credits

Contact Details

Address

N/A

Phone

N/A

Email

N/A

All Programs