News
មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន (IT Center) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងមាតិកាគេហទំព័រ RUPP website
Super Admin
April 30, 2026
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសជូនដល់មន្ត្រី និងបុគ្គលិកអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងមាតិកាគេហទំព័រឱ្យមានស្តង់ដារ និងប្រសិទ្ធភាពខ្ពស់។
ខ្លឹមសារសំខាន់ៗនៃវគ្គបណ្ដុះបណ្ដាលរួមមាន៖
- ការគ្រប់គ្រង Dashboard និងទិន្នន័យបុគ្គលិក
- ការរៀបចំរចនាសម្ព័ន្ធមឺនុយ (Menu)
- បច្ចេកទេសបង្ហោះព័ត៌មាន និងអាហារូបករណ៍
- ការគ្រប់គ្រងប្រព័ន្ធទំនាក់ទំនងជាមួយអ្នកប្រើប្រាស់។
វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាក្នុងសតវត្សទី២១។
បណ្តាញសង្គមផ្លូវការ៖
🌐 Website : www.rupp.edu.kh
🌐 Telegram: https://t.me/ruppitcenter
🔵 Facebook: មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន- IT Center